Swift cc time

កម្ពុជា-អាម៉េរិក បានពិភាក្សាលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធា លើវិស័យសំខាន់ៗមួយចំនួន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

វ៉ាស៊ីនតោន៖ កម្ពុជា-អាម៉េរិក បានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា–សហរដ្ឋអាម៉េរិក លើវិស័យសំខាន់ៗមួយចំនួន រួមមាន៖ ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។

កិច្ចពិភាក្សានេះ ធ្វើឡើងនាឱកាសលោក ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការ ក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ នៃកងយោធពលខេមរភូមិន្ទ ជួបជាមួយ លោកស្រី Lori D. Abele ឧបការីរងរដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាម៉េរិកស្តីទី និងសហការី នៅមន្ទីរបញ្ចកោណសហរដ្ឋអាម៉េរិក នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ។

ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់ទៅវិញទៅមកលើការបន្តពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីកម្ពុជា–សហរដ្ឋអាម៉េរិក លើវិស័យសំខាន់ៗមួយចំនួនរួមមាន ការធ្វើសមយុទ្ធរួមគ្នា ការអភិវឌ្ឍធនធានមនុស្ស ការបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការផ្សេងៗទៀត។ 

ជាមួយគ្នានោះ លោករដ្ឋលេខាធិការ ក៏បានជម្រាបជូនបន្ថែមអំពីបច្ចុប្បន្នភាព នៃស្ថានភាពព្រំដែនកម្ពុជា-ថៃផងដែរ ព្រមទាំងថ្លែងនូវការអរគុណយ៉ាងខ្លាំងចំពោះការគាំទ្រ និងចូលរួមកន្លងមករបស់សហរដ្ឋអាម៉េរិកលើបញ្ហាព្រំដែនវាងកម្ពុជា-ថៃ៕


Khcct banner

អត្ថបទទាក់ទង