ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ FBIអាម៉េរិក ជួបជាមួយអគ្គស្នងការនគរបាលជាតិរបស់កម្ពុជា ដើម្បីបន្តជំរុញក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងការបណ្តុះបណ្តាលដល់នគរបាលកម្ពុជា។
ក្នុងជំនួបនេះ នាឳកាសលោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី២២ ខែកក្ដដា ឆ្នាំ២០២៦ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក កាស ប៉ាតែល (KASH PATEL) នាយកទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធ (FBI) នៃសហរដ្ឋអាម៉រិក នៅទីស្តីការក្រសួងមហាផ្ទៃ។
កិច្ចពិក្សានេះ ភាគីទាំងពីរបានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិការក្នុងការបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែនជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)និងការបណ្តុះបណ្តាលដល់នគរបាលកម្ពុជា៕