ភ្នំពេញ៖ លោក លី ឧត្តម និង លោកស្រី ឈៀត ដាលីវ៉ាន់ ដែលជាគ្រូបង្រៀនពីររូបមកពីវិទ្យាល័យព្រះមុនីវង្ស (ជាគ្រឹះស្ថានសិក្សាដែលទទួលបានស្លាកសញ្ញាឧត្តមភាព) បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលមួយ រៀបចំឡើងដោយស្ថាប័នអប់រំអន្តរជាតិបារាំង នៅទីក្រុង Poitiers ប្រទេសបារាំង។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ លោកគ្រូ អ្នកគ្រូអាចពង្រឹងវិធីសាស្ត្រគរុកោសល្យរបស់ខ្លួនសម្រាប់ការបង្រៀនថ្នាក់ពីរភាសា ព្រមទាំងបានផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រូបង្រៀនភាសាបារាំងមកពីជុំវិញពិភពលោក ដើម្បីបង្កើនប្រសិទ្ធភាពនៃការបង្រៀនដល់សិស្សានុសិស្សកម្ពុជាឱ្យកាន់តែប្រសើរឡើង៕