ព្រះសីហនុ៖ រយៈពេល២យប់២ថ្ងៃ ពេលនេះសពបុរសវ័យ ៣២ឆ្នាំម្នាក់ ដែលបានបាត់ខ្លួន ក្រោយពីរូបគេមុជទឹកបាញ់ត្រី កំសាន្ត នៅបាតសមុទ្រ ចំណុចក្រោមស្ពានកោះពស់ ស្ថិតក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ត្រូវបានប្រជានេសាទប្រទះឃើញនៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦នេះ នៅលើផ្ទៃទឹកសមុទ្រ ចុងឆ្នេរអូរត្រេះ ចន្លោះពីកោះត្រេះ និងចន្លុះ ។
បុរសស្លាប់ខាងលើមាន ឈ្មោះ ផែន សុខហេង អាយុ៣២ឆ្នាំ មុខរបរជាអ្នកលក់ផ្លែរឈើ និង មានស្រុកកំណើតនៅខេត្តប៉ៃលិន។ បច្ចុប្បន្ន សាកសពត្រូវបានស្រង់យកមកដល់ឆ្នេរ ហើយសមត្ថកិច្ច និង ក្រុមគ្រូពេទ្យវេចខ្ចប់ រួចប្រគល់ជូនសាច់ញ្ញាយិក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ឯខេត្តប៉ៃលិន ៕