Swift cc time

អង្គការពិភពពន្លឺនៃជីវិត និងគ្រូពេទ្យស្ម័គ្រចិត្តអូស្ត្រាលី ពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋឥតគិតថ្លៃ ៤ថ្ងៃ នៅស្រុកស្រីស្នំ និងស្រុកប្រាសាទបាគង

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ អង្គការពិភពពន្លឺនៃជីវិត សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសអូស្ត្រាលី រៀបចំយុទ្ធនាការចុះពិនិត្យ និងព្យាបាលជំងឺទូទៅជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងស្រុកស្រីស្នំ និងស្រុកប្រាសាទបាគង រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ដែលខ្វះខាតថវិកាក្នុងការព្យាបាលជំងឺ។

ការចុះពិនិត្យ ព្យាបាលនេះ ក្រុមគ្រូពេទ្យនឹងផ្ដល់សេវាព្យាបាលបឋមមួយចំនួន និងស្ថានភាពជាក់ស្ដែងរួមមានពិនិត្យចង្វាក់បេះដូង ឆ្លុះអេកូ វះកាត់ខ្នាតតូច ជំងឺទូទៅ ដូចជា៖ បញ្ហាឈឺសន្លាក់ដៃជើង ឈឺក្រពះ ផ្ដាសាយ ឈឺក្បាល គ្រុនក្ដៅ រមាស់សើស្បែក ឈឺ បំពង់ក បញ្ហាខ្សោយអស់កម្លាំង រោគស្ត្រី និងជំងឺទូទៅមួយចំនួនទៀត។

ជាមួយនឹងការពិនិត្យជំងឺ រដ្ឋបាលខេត្តសៀមរាប ក៏បានណែនាំអង្គការពិភពពន្លឺនៃជីវិត ត្រូវសហការជាមួយនឹងរដ្ឋបាលស្រុកស្រីស្នំ និងរដ្ឋបាលស្រុកប្រាសាទបាគង ត្រួតពិនិត្យគុណភាព និងការប្រើប្រាស់ឱសថឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងជួយសម្របសម្រួល សន្ដិសុខសុវត្ថិភាព របៀបរៀបរយក្នុងកំឡុងពេលព្យាបាល និងពិនិត្យជំងឺ៕


Khcct banner

អត្ថបទទាក់ទង