ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក បានបញ្ជាក់ថា តាមការតាមដាន និងវិភាគស្ថានភាពអាកាសធាតុបច្ចុប្បន្ន ចាប់ពីថ្ងៃទី២០ ខែកក្កដា រហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ការវិវត្តនៃបាតុភូត El Niño បានធ្វើឱ្យខ្យល់មូសុងនិរតីថយចុះ លក្ខណៈបែបនេះធ្វើឱ្យបរិមាណទឹកភ្លៀង ថែមថយមានកម្រិតទាបជាងកម្រិតមធ្យមច្រើនឆ្នាំ។ ទាំងនេះ អាចប្រឈមនឹងស្ថានភាព ខ្វះទឹក និងគ្រោះរាំងស្ងួតពីកម្រិតស្រាលទៅមធ្យម។ បច្ចុប្បន្នក្រសួងធនធាន បានរៀបចំរួចជាស្រេចនូវម៉ាស៊ីនបូមទឹក ដើម្បីទប់ទល់នឹងបញ្ហានេះ។
លោក ថោ ជេដ្ឋា បានបញ្ជាក់ថា បច្ចុប្បន្នក្រសួងធនធានទឹក បានរៀបចំម៉ាស៊ីនបូមទឹកបានប្រមាណ ១១៥គ្រឿង និងនៅតាមបណ្តាខេត្តប្រមាណជាង៤០០គ្រឿង។ លោករដ្ឋមន្រ្តីក្រសួងធនធានទឹក ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ត្រៀមផែនការគ្រប់គ្រង និងបែងចែកទឹកឱ្យមានប្រសិទ្ធភាព។
បន្ថែមពីនេះ បងប្អូនប្រជាកសិករ គួររៀបចំផែនការប្រើប្រាស់ទឹកដោយសន្សំសំចៃ ជ្រើសរើសពូជ ដំណាំដែលមានតម្រូវការទឹកតិច ឬពន្យារពេលដាំដុះនៅតំបន់ដែលមិនទាន់មានប្រភពទឹកគ្រប់គ្រាន់។ សាធារណជនទូទៅ គួរប្រើប្រាស់ទឹកប្រចាំថ្ងៃដោយសន្សំសំចៃ និងតាមដាននូវសេចក្តីជូនដំណឹងជាបន្តបន្ទាប់៕