Yearendyearend1140x150

សម្តេច ហ៊ុន សែនឱ្យក្រសួងអប់រំបង្រៀនផ្តោតលើជំនាញ«បច្ចេកទេស,វិស្វកម្ម,គណិវិទ្យា»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន

ភ្នំពេញ៖ នៅថ្ងៃទី១១ មករានេះ កម្ពុជានឹងបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅ។១ថ្ងៃមុនការបើកបវេសនកាល ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានណែនាំឱ្យក្រសួងអប់រំ បង្រៀនសិស្សផ្តោតលើជំនាញ«បច្ចេកទេស,វិស្វកម្ម,គណិវិទ្យា»។

តាមរយៈសារលិខិតកម្រាស់៥ទំព័រអបអរថ្ងៃបើកបវេសនកាលថ្មី សម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាដល់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបង្រៀនសិស្សផ្តោតលើការឆ្លើយតបទៅនឹងទីផ្សារការងារ ដោយអនុវត្តវិធីសាស្ត្របង្រៀនតាមបែបការរិះរក និង អនុវត្តវិធីសាស្ត្របង្រៀនថ្មីៗក្នុងសតវត្សទី២១ដែលជាវិធីសាស្ត្រតាមបែបចម្រុះ។

សម្រាប់សម្តេចហ៊ុន សែន សិស្សត្រូវសិក្សាអនុវត្តក្នុងថ្នាក់រៀន និងការធ្វើស្វ័យសិក្សា និងការផ្តោតលើការអប់រំ វិទ្យាសាស្ត្រ បច្ចេកទេស វិស្វកម្ម គណិតវិទ្យាដែលជាជំនាញចាំបាច់ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល។

ជាមួយគ្នានេះ សម្តេចក៏បានណែនាំដល់ក្រសួងអប់រំត្រូវពង្រឹងគុណភាពគ្រូបង្រៀនគ្រប់កម្រិត ជាពិសេសការបង្រៀន និងរៀនតាមបែបបច្ចេកវិទ្យាទំនើប។ហើយក្រសួងក៏ត្រូវបន្តកែសម្អបន្ទប់រៀន បន្ទប់ពិសោធន៍ បន្ទប់កុំព្យូទ័រទៅតាមលទ្ធភាពនិងស្ថានភាពជាក់ស្តែងផងដែរ។

គួរបញ្ជាក់ថា ការបើកបវេសនកាលឆ្នាំសិក្សា២០២០-២០២១ សម្រាប់គ្រឹះស្ថានសិក្សាចំណេះទូទៅនឹងធ្វើឡើងនៅថ្ងៃទី១១មករានេះ។ ដើម្បីធានាដំណើរការគ្រឹះស្ថានសិក្សាដោយមានប្រសិទ្ធភាព និងសុវត្ថិភាពក្នុងបរិបទកូវីដ-១៩ ក្រសួងអប់រំជំរុញឲ្យគ្រឹះស្ថានសិក្សាសាធារណៈទាំងអស់អនុវត្តគោលការណ៍ប្រតិបត្តិស្តង់ដាSOP។ ស្តង់ដាSOP គឺជាសំណុំនៃការណែនាំជាជំហានៗ ដែលត្រូវបានចងក្រងដោយក្រសួងអប់រំ ដើម្បីជួយឲ្យគ្រឹះស្ថានសិក្សាធ្វើប្រតិបត្តិការដើម្បីសម្រេចបាននូវប្រសិទ្ធភាព និងគុណភាព បង្កាការឆ្លងកូវីដ១៩៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង