ភ្នំពេញ៖ រដ្ឋាភិបាលនៃប្រទេសជប៉ុន បានផ្តល់ជំនួយសន្តិសុខផ្លូវការ (OSA) ដែលមានទឹកប្រាក់ចំនួន ៥០០លានយ៉េន(ប្រមាណ ៣លានដុល្លារ ដើម្បីលើកកម្ពស់សមត្ថភាពសន្តិសុខ និង សមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ។
ការចុះហត្ថលេខាលើ គម្រោងជំនួយសន្តិសុខផ្លូវការទៅកាន់ព្រះរាជាណាចក្រកម្ពុជានេះ ធ្វើឡើងដោយមានលោក អ៊ូអិណុ អាត់ស៊ូស៊ី តំណាងទូតជប៉ុននៅកម្ពុជា និង នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការពារជាតិ។
យោងតាមប្រភពពីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ពិធីចុះហត្ថលេខា និងផ្លាស់ប្តូរលើលិខិតប្ដូរសារ ស្តីពីជំនួយសន្តិសុខផ្លូវការ (OSA) មានទឹកប្រាក់ចំនួន ៥០០លានយ៉េន (ប្រមាណ ៣លានដុល្លារ) ហើយគម្រោងនេះ នឹងផ្តល់នូវឧបករណ៍បញ្ជូនសារ ទៅកាន់ កងទ័ពជើងគោក និង នាវាល្បាត ទៅកាន់ កងទ័ពជើងទឹកនៃកងយោធពលខេមរភូមិន្ទ។
បើតាមស្ថានទូតជប៉ុនរំពឹងថា គម្រោងនេះនឹងលើកកម្ពស់សមត្ថភាពសន្តិសុខ និងសមត្ថភាពរារាំងរបស់កម្ពុជា និងរួមចំណែកដល់សន្តិភាព និងស្ថិរភាព នៅក្នុងសហគមន៍អន្តរជាតិ៕