Swift cc time

មន្ត្រីអាម៉េរិក ចុះទៅ«ភ្នំបាខែង»ស្វែងយល់បន្ថែមពីការគាំទ្រអាម៉េរិក ក្នុងការអភិរក្សសម្បត្តិវប្បធម៌មានតម្លៃរបស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ភារធារី​ស្ថានទូតអាម៉េរិក លោកស្រី​ Zittle បានអញ្ជើញទៅទស្សនាប្រាសាទដ៏ល្បីល្បាញកម្ពុជា គឺប្រាសាទភ្នំបាខែង

សៀមរាប៖ ភារធារី​ស្ថានទូតអាម៉េរិក លោកស្រី​ Zittle បានអញ្ជើញទៅទស្សនាប្រាសាទដ៏ល្បីល្បាញកម្ពុជា គឺប្រាសាទភ្នំបាខែង ដើម្បីស្វែងយល់បន្ថែមពីការជួយគាំទ្ររបស់អាម៉េរិក ក្នុងការអភិរក្សសម្បត្តិវប្បធម៌មានតម្លៃរបស់ប្រទេសកម្ពុជា។ចាប់តាំងពីឆ្នាំ២០០៤ មក សហរដ្ឋអាម៉េរិក បានផ្តល់ថវិកាជាង ៤,២ លានដុល្លារដើម្បីគាំទ្រដល់ការអភិរក្សប្រាសាទភ្នំបាខែង។

ប្រាសាទភ្នំបាខែង បានឈរយ៉ាងរឹងមាំយាមល្បាតលើទឹកដីអង្គរ អស់រយៈពេលរាប់ពាន់ឆ្នាំមកហើយ។ លោកស្រី​ Zittle ភារធារី​ស្ថានទូតអាម៉េរិក បានអញ្ជើញទៅទស្សនាប្រាសាទដ៏ល្បីល្បាញនេះ ក្នុងដំណើរទស្សនកិច្ចថ្មីៗរបស់លោកស្រីនៅខេត្តសៀមរាប ដើម្បីស្វែងយល់បន្ថែមពីការជួយគាំទ្ររបស់អាម៉េរិក ក្នុងការអភិរក្សសម្បត្តិវប្បធម៌មានតម្លៃរបស់ប្រទេសកម្ពុជា។

បើតាមទូតអាម៉េរិក ចាប់តាំងពីឆ្នាំ២០០៤ មក អាម៉េរិកបានផ្តល់ថវិកាជាង ៤,២ លានដុល្លារ តាមរយៈមូលនិធិឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក សម្រាប់ការអភិរក្សវប្បធម៌ ដើម្បីគាំទ្រដល់ការអភិរក្សប្រាសាទភ្នំបាខែង។ ការគាំទ្រនេះ បានជួយជំរុញកិច្ចប្រឹងប្រែងក្នុងការអភិរក្សឡើងវិញ តាមរយៈកម្មវិធីបណ្តុះបណ្តាលដែលផ្តល់វិញ្ញាបនបត្រ ដោយអង្គការមូលនិធិប្រាសាទពិភពលោក ដែលជាអ្នកអនុវត្តគម្រោងរបស់អាមេរិក និងអាជ្ញាធរជាតិអប្សរា ដើម្បីលើកកម្ពស់វិជ្ជាជីវៈក្នុងការគ្រប់គ្រងប្រកបដោយចីរភាពនៅរមណីយដ្ឋានអង្គរ។

អាម៉េរិក សង្កត់ធ្ងន់ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលជំនាញបច្ចេកទេសរបស់អាម៉េរិក រួមចំណែកក្នុងការថែរក្សាការពារសម្បត្តិវប្បធម៌ដែលមិនអាចកាត់ថ្លៃបានរបស់កម្ពុជា ព្រមទាំងបានបំពាក់បំប៉នអ្នកជំនាញក្នុងស្រុកនូវឧបករណ៍ចាំបាច់នានា ជាផ្នែកមួយក្នុងកិច្ចប្រឹងប្រែងអភិរក្សទៅថ្ងៃអនាគត៕ 

Khcct banner

អត្ថបទទាក់ទង