ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះ ក្រុមបាល់ទះថៃ នៅថ្ងៃទី១៨ ខែកក្ដដានេះ វេលាម៉ោង ៣:០០រសៀល វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងកម្មវិធីប្រកួត SEA V-CUP លើកទី៦ នៅប្រទេសហ្វីលីពីន ក្នុងនាមជាក្រុមលេខ២ ក្នុងពូល A បន្ទាប់(ឈ្នះ ១ប្រកួត និងចាញ់ ១ប្រកួត)។
ការប្រកួតសន្សំពិន្ទុលើកទី១ កម្ពុជាបានប្រកួតឈ្នះម្ចាស់ផ្ទះ ហ្វីលីពីន ដោយលទ្ធផល ៣-២ និងការប្រកួតសន្សំពិន្ទុលើកទី២ បានចាញ់ឥណ្ឌូណេស៊ី លទ្ធផល ៣-០ ហើយក្រុមឥណ្ឌូណេស៊ី បានឈរលេខ ១ ពូល A បន្ទាប់ពីឈ្នះ កម្ពុជា ៣-០ និងឈ្នះ ហ្វីលីពីន ៣-០។ ដោយឡែកនៅពូល B ថៃ ជាក្រុមលេខ ១ ក្នុងពូល ឈ្នះវៀតណាម ៣-១ និងឈ្នះមីយ៉ាន់ម៉ា ៣-០ ខណៈវៀតណាម ជាក្រុមលេខ២ ឈ្នះ មីយ៉ាន់ម៉ា ៣-០ និងចាញ់ ថៃ ៣-១។
នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប៉ះក្រុមបាល់ទះថៃ វេលាម៉ោង ៣:០០រសៀល ខណៈឥណ្ឌូណេស៊ី ប៉ះ វៀតណាម ដើម្បីរកក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ។ ចំណែកក្រុមចាញ់ នឹងត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣៕