Swift cc time

សាកលវិទ្យាល័យខេមតិច ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកអប់រំ និងពង្រីកបណ្តាញដៃគូស្រាវជ្រាវ នៅចិន

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ សាកលវិទ្យាល័យខេមតិច ពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រផ្នែកអប់រំ និងពង្រីកបណ្តាញដៃគូអន្តរជាតិ និងបង្កើតឱកាសសិក្សា ស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធន៍ជាសកល សម្រាប់និស្សិត និងបុគ្គលិកអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចឌីជីថល និងអនាគតប្រកបដោយចីរភាព។

លោកសាស្ត្រាចារ្យបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការ និង លោកបណ្ឌិត ឡេង ភិរម្យ សាកលវិទ្យាធិការងទទួលបន្ទុកកម្មវិធីសិក្សានៃសាកលវិទ្យាល័យខេមតិចបានធ្វើដំណើរទស្សនកិច្ចទៅប្រទេសចិន ដើម្បីពង្រឹងនិងលើកកម្ពស់ការអប់រំ ព្រមទាំងភ្ជាប់ទំនាក់ទំនងផ្នែកបច្ចេកវិទ្យាជាមួយបណ្តាស្ថាប័នឈានមុខនៅប្រទេសចិនពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ខែកក្កដា ឆ្នាំ២០២៦ ។

នៅក្នុងសន្និសីទអប់រំអន្តរជាតិលើកទី៦ ដែលរៀបចំដោយសាកលវិទ្យាល័យ Sun Yat-sen (ជាសាកលវិទ្យាល័យស្ថិតក្នុងចំណាត់ថ្នាក់លេខ១០ ទូទាំងប្រទេសចិន) លោក ភិរម្យ សាកលវិទ្យាធិការង នៃសាកលវិទ្យាល័យខេមតិចបានលើកឡើងពីការរីកដុះដាលនៃបញ្ញាសិប្បនិម្មិត(AI) បច្ចេកវិទ្យាឌីជីថល និងឧស្សាហកម្មបៃតង ក្នុងការជំរុញការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈការពង្រឹងការអប់រំផ្នែកស្ទែម(STEM) និងការផ្សាភ្ជាប់សាកលវិទ្យាល័យជាមួយវិស័យឧស្សាហកម្ម។

គណៈគ្រប់គ្រងនៃសាកលវិទ្យាល័យខេមតិច ក៏បានជួបពិភាក្សាជាមួយស្ថាប័នដៃគូសំខាន់ៗនៅទីក្រុង Shenzhenប្រទេសចិន រួមមាន៖

• UNESCO-ICHEI៖ គាំទ្រកម្មវិធីបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ AI សម្រាប់អ្នកអប់រំនៅកម្ពុជា។

• សាកលវិទ្យាល័យSouthern University of Science and Technology (SUSTech)៖ ពិភាក្សាអំពីកម្មវិធីផ្លាស់ប្តូរនិស្សិតរយៈពេលខ្លី និងការបង្កើតកម្មវិធីសិក្សារួម 1+3 លើជំនាញបញ្ញាសិប្បនិម្មិត និងវិទ្យាសាស្ត្រទិន្នន័យ(AI and Data Science) បញ្ញាធុរៈកច្ចិ(Business Intelligence) និង Sustainable Built Environment។

• សាកលវិទ្យាល័យ Shenzhen Polytechnic University (SPU)៖ ឯកភាពលើការផ្លាស់ប្តូរនិស្សិត និងសហការស្រាវជ្រាវ ដើម្បីពង្រឹងការអប់រំបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជា។

កិច្ចសហប្រតិបត្តិការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់សាកលវិទ្យាល័យខេមតិច ក្នុងការពង្រីកបណ្តាញដៃគូអន្តរជាតិ និងបង្កើតឱកាសសិក្សា ស្រាវជ្រាវ និងការផ្លាស់ប្តូរបទពិសោធន៍ជាសកល សម្រាប់និស្សិត និងបុគ្គលិកអប់រំ ដើម្បីអភិវឌ្ឍធនធានមនុស្សដែលមានសមត្ថភាពឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ចឌីជីថល និងអនាគតប្រកបដោយចីរភាព។

គួរបញ្ចាក់ថា សាកលវិទ្យាល័យខេមតិច ជាសាកលវិទ្យាល័យឈានមុខផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា ដែលផ្តោតលើការបណ្តុះបណ្តាលធនធានមនុស្សមានគុណភាពខ្ពស់ តាមរយៈការសិក្សាបែបទំនើប ការស្រាវជ្រាវ និងកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ និងឧស្សាហកម្មឈានមុខនៅជុំវិញពិភពលោក៕

Khcct banner

អត្ថបទទាក់ទង