Swift cc time

ត្រឹមតែ១ថ្ងៃ! មនុស្សជិត ៤ពាន់នាក់ ត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាទទួលពិនិត្យ និងព្យាបាលម្សិលមិញនេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ មន្ទីរពេទ្យគន្ធបុប្ផា បានប្រកាសពីអត្រាខ្ពស់នៃកុមារ និងស្រ្តីមានផ្ទៃពោះ មកពិនិត្យ និងព្យាបាលចំនួន ៣ ៧៧៩ នាក់ ត្រឹមតែមួយថ្ងៃ ថ្ងៃទី១៦ ខែកក្កដា ម្សិលមិញនេះ។ ក្នុងចំណោមអ្នកជំងឺដែលមកពិនិត្យ ព្យាបាលទាំងនេះ មានកុមារដែលមានជំងឺធ្ងន់ធ្ងរត្រូវសម្រាកផ្ទាល់នៅមន្ទីរពេទ្យចំនួន ៨៣១ នាក់។

បន្ថែមលើកុមារដែលមកព្យាបាលថ្មីកាលពីម្សិលមិញនេះ ក៏មានកុមារដែលកំពុងព្យាបាលក្នុងមន្ទីរពេទ្យស្រាប់មានចំនួន ៣ ០៣៦ នាក់ ផងដែរ ក្នុងនោះមានជំងឺគ្រុនឈាមរហូតដល់ ៦៤៧ នាក់។ ការបរិច្ចាគរបស់អ្នកពិតជាសំខាន់ណាស់ សម្រាប់ចូលរួមសង្គ្រោះជីវិតកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា៕


Khcct banner

អត្ថបទទាក់ទង