Swift cc time

កម្ពុជាបណ្ដេញចេញ«ជនជាតិថៃ ១៧នាក់» ក្រោយរកឃើញជាប់ពាក់ព័ន្ធការឆបោកអនឡាញ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ បានបណ្តេញចេញជនជាតិថៃ ចំនួន ១៧នាក់ ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងលួចរក្សាទុក (បទចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន)។

បើតាមអគ្គនាយកអន្តោប្រវេសន៍ បានឱ្យដឹងថា ការបណ្ដេញចេញនេះ អនុវត្តតាមអនុសាសន៍ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិថៃ សរុបចំនួន ១៧នាក់ ស្រី០៨នាក់ ក្រោយរកឃើញមានជាប់ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams និងលួចរក្សាទុក (បទចាត់ចែងឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន) និងលួចស្នាក់នៅធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម (ខេត្តកោះកុង)៕


Khcct banner

អត្ថបទទាក់ទង