Swift cc time

ប្រទេស២៩ ក្នុងនោះមានកម្ពុជាផង បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការ AI ពិភពលោក

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

សៀងហៃ៖ ប្រទេសចំនួន២៩ ក្នុងនោះមានកម្ពុជាផង បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ដែលមានឈ្មោះជាភាសាអង់គ្លេសថា World Artificial Intelligence Cooperation Organization ហៅកាត់ថា WAICO។ការចុះហត្ថលេខានេះ នឹងជំរុញឱ្យការប្រើ AI សម្រាប់វឌ្ឍនភាព និង សម្រាប់ប្រយោជន៍រួម ហើយកាតបន្ថយហានិភ័យនានា។

ពិធីចុះហត្ថលេខានេះ រៀបចំឡើងក្នុងទីក្រុងសៀងហៃ ប្រទេសចិន ដោយមានលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន  លោក អេនតូនីញូ ហ្គោតេរ៉េស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ និងតំណាងប្រទេសទាំង ២៩ មកពី រុស្ស៊ី បេឡារុស្ស ស៊ែប៊ី គុយបា ប្រេស៊ីល និង វេណេស៊ុយអេឡា ក៏ដូចជាប្រទេសមកពីអាហ្វ្រិកចំនួន ១០ និង អាស៊ីចំនួន ១២។

អង្គការ World Artificial Intelligence Cooperation Organizationនេះ បង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍ ការដាក់ឱ្យប្រើ និងការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់វឌ្ឍនភាពនិងសម្រាប់ប្រយោជន៍រួម ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ញាសិប្បនិម្មិត កាត់បន្ថយគម្លាតបញ្ញាសិប្បនិម្មិត និងរួមគ្នាកាត់បន្ថយនិងឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមកើតពីបញ្ញាសិប្បនិម្មិត៕


Khcct banner

អត្ថបទទាក់ទង