Swift cc time

ពលរដ្ឋនៅភ្នំពេញ អាចធ្វើលិខិតបញ្ជាក់«កិច្ចសន្យាជួលអចលនវត្ថុ» និងលិខិតបញ្ជាក់«ផ្ទះជួលបន្ទប់ស្នាក់នៅ» នៅច្រកចេញចូលតែមួយនៃរដ្ឋបាលសង្កាត់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៧ កក្កដា បានប្រកាសប្រាប់ដល់ពលរដ្ឋ ដែលមានកិច្ចសន្យាជួលអចលនវត្ថុ (ដី/ផ្ទះ/អគារ/សំណង់/ឃ្លាំង ជាដើម) ឬ មានផ្ទះជួលបន្ទប់ស្នាក់នៅ ហើយមានបំណងចង់បញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ ឬ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅនេះ ឱ្យទៅបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ និងលិខិត បញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ នៅទីតាំងសាលាសង្កាត់ដែលអចលនវត្ថុស្ថិតនៅ។

រដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ និងរដ្ឋបាលសង្កាត់ទាំង១០៥ បានផ្តល់សេវារដ្ឋបាលជាច្រើនប្រភេទតាមយន្តការច្រកចេញចូលតែមួយ នៅតាមកម្រិតរដ្ឋបាលនីមួយៗ ក្នុងនោះ ក៏មានការផ្តល់សេវាលិខិតបញ្ជាក់កិច្ចសន្យាជួលដី/ផ្ទះ/តូប/យានជំនិះ និង លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅផងដែរ នៅសាលាសង្កាត់ ប៉ុន្តែមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូច នៅពុំទាន់បានដឹងជ្រួតជ្រាបទូលំទូលាយអំពីការផ្តល់សេវាលិខិតបញ្ជាក់ប្រភេទនេះនៅឡើយទេ។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំឱ្យប្រជាពលរដ្ឋដែលមានកិច្ចសន្យាជួលអចលនវត្ថុ (ដី/ផ្ទះ/អគារ/សំណង់/ឃ្លាំង ជាដើម) ឬ មានផ្ទះជួលបន្ទប់ស្នាក់នៅ ហើយមានបំណងចង់បញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ ឬ លិខិតបញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅនេះ សូមអញ្ជើញទៅទទួលសេវាបញ្ជាក់កិច្ចសន្យាជួលអចលនវត្ថុ និងលិខិត បញ្ជាក់ផ្ទះជួលបន្ទប់ស្នាក់នៅ នៅទីតាំងសាលាសង្កាត់ដែលអចលនវត្ថុស្ថិតនៅ ស្របតាមគោលការណ៍ បែបបទ និង នីតិវិធីដែលបានកំណត់ក្នុងលិខិតបទដ្ឋានគតិយុត្តជាធរមាន រៀងរាល់ម៉ោងធ្វើការ៕

Khcct banner

អត្ថបទទាក់ទង