កំពង់ធំ៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តស្យុងសាងប៊ុក នៃសាធារណរដ្ឋកូរ៉េ នឹងធ្វើការពិនិត្យ និងព្យាបាលជំងឺទូទៅ ក្នុង“កម្មវិធីតំណាងរាស្ត្រ ដើម្បីសុខភាពប្រជាជន” ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។
យោងតាមរដ្ឋបាលខេត្តកំពង់ធំ បានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្ដដា ឆ្នាំ២០២៦ ថា មន្ទីរសុខាភិបាលខេត្តខេត្តកំពង់ធំ សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តស្យុងសាងប៊ុក នៃសាធារណរដ្ឋកូរ៉េ ក្នុង “កម្មវិធីតំណាងរាស្ត្រ ដើម្បីសុខភាពប្រជាជន” នឹងធ្វើការពិនិត្យ និងព្យាបាលជំងឺទូទៅ រួមមាន៖ ជំងឺមាត់ធ្មេញ ថតឆ្លុះក្រពះពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ(ជំងឺភ្នែក) ចាក់ម្ជុលវិជ្ជាសាស្ត្រ ព្រមទាំងពិនិត្យឈាម ជូនបងប្អូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ។
កម្មវិធីពិនិត្យព្យាបាលនេះ នឹងធ្វើឡើង រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ តាមកម្មវិធីដូចខាងក្រោម៖
+ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១៧:៣០ល្ងាច ។
+ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៧:៣០ព្រឹក ដល់ម៉ោង ១៧:៣០ល្ងាច ៕