Swift cc time

៥ថ្ងៃ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ពាក់ព័ន្ធករណី«ធាក់យកម៉ូតូ» និងគ្រឿងញៀន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ រយ:ពេល៥ថ្ងៃ អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១៦នាក់ ពាក់ព័ន្ធករណីធ្វើសកម្មភាពធាក់យកម៉ូតូ និងករណីគ្រឿងញៀន។ បច្ចុប្បន្នជនសង្ស័យទាំង១៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី។

ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ និងប្រជាពលរដ្ឋ សមត្ថកិច្ចបានធ្វើរការស្រាវជ្រាវរហូតឈានដល់ការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ សរុបចំនួន១៤នាក់ ក្នុងនោះពាក់ព័ន្ធករណីលួចមានស្ថានទម្ងន់ទោសចំនួន៥ករណី និងពាក់ព័ន្ធគ្រឿងញៀន០១ករណី។

បើតាមសមត្ថកិច្ច នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៣នាក់ ដែលបានធ្វើសកម្មភាពធាក់យកម៉ូតូ នៅចំណុចមណ្ឌល៧ ស្ថិតនៅភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ។ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៦ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៦នាក់ជាបន្តបន្ទាប់ ដែលបានធ្វើសកម្មភាពកាប់យកម៉ូតូចំនួន០៣ករណី រួមមាន៖ ករណីទី១: នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ករណីទី២: នៅចំណុចស្រះត្រជាក់ចិត្ត ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ ករណីទី៣: នៅចំណុចខារ៉ាអូខេហ្វ្រេសស្កាយ ស្ថិតនៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

ប្រភពដដែលបានបញ្ជាក់ថា នៅថ្ងៃទី១៤ ទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៤នាក់ ដែលបានធ្វើសកម្មភាព ធាក់ម៉ូតូនិងដេញកាប់ នៅចំណុចស្ថានីយ៍ថ្លឹងរថយន្ត ស្ថិតនៅភូមិនិមិត្តថ្មី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចមណ្ឌល៥ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។ បច្ចុប្បន្នជនសង្ស័យទាំង១៦នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕


Khcct banner

អត្ថបទទាក់ទង