Swift cc time

កម្ពុជា-សិង្ហបុរី ប្តេជ្ញាជំរុញទំនាក់ទំនងការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ កម្ពុជា-សិង្ហបុរី ប្តេជ្ញាជំរុញទំនាក់ទំនងការទូត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏លេចធ្លោរវាងប្រទេសទាំងពីរ រួមមាន៖វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ការវិនិយោគលើវិស័យកសិកម្ម ការកែច្នៃអាហារនិង បណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ។ ការអះអាងនេះធ្វើឡើងក្នុងជំនួបរវាងលោក ចម ប្រសិទ្ធ ប្រេសិតពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា និងលោក ស្ទីវិន ប៉ាង ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ព្រឹកថ្ងៃទី១៦ ខែកក្កដានេះ។

ជំនួបនេះធ្វើឡើងក្នុងគោលបំណងចម្បង ដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-សិង្ហបុរី ឱ្យកាន់តែស្អិតល្មួត និងមានភាពល្អប្រសើរថែមមួយកម្រិតទៀត។ តាមរយៈការពិភាក្សានេះ ភាគីទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការជំរុញទំនាក់ទំនងការទូត និងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលនានា ដើម្បីជាប្រយោជន៍ទៅវិញទៅមក សម្រាប់ប្រជាជាតិទាំងពីរ។

សូមជម្រាបថា ទំនាក់ទំនងកម្ពុជា-សិង្ហបុរី គឺជាចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ ដែលត្រូវបានពង្រឹងជាបន្តបន្ទាប់ទាំងក្នុងកម្រិតទ្វេភាគី និងតំបន់ (អាស៊ាន)។ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការថែរក្សា និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការដ៏លេចធ្លោរវាងប្រទេសទាំងពីរ រួមមាន៖វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ សុខាភិបាល ការវិនិយោគលើ វិស័យកសិកម្ម ការកែច្នៃអាហារនិង បណ្តុះបណ្តាលធនធានមនុស្សផ្នែកវេជ្ជសាស្ត្រ៕


Khcct banner

អត្ថបទទាក់ទង