ព្រះសីហនុ៖ គ្រឿងញៀនសរុបទម្ងន់ជាង ២,៣២៣ គីឡូក្រាម ត្រូវបានរដ្ឋបាលខេត្តព្រះសីហនុ ដុតបំផ្លាញចោល នៅចំណុចដីឡូតិ៍មួយកន្លែង ក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៦កក្កដានេះ។ ពិធីដុតបំផ្លាញគ្រឿងញៀននេះ ធ្វើឡើងដើម្បីចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ក្រោមប្រធានបទ«រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត»។