Swift cc time

ទូតអាម៉េរិកទទួលស្គាល់ពីកិច្ចខិតខំរបស់កម្ពុជា ក្នុងការបង្ក្រាប Online scams និងប្តេជ្ញាការគាំទ្របន្តទៀត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា បានប្រកាសពីការទទួលស្គាល់ពីយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោក Online scams នៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក ហើយបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនល្បឿននៃយុទ្ធនាការរបស់ខ្លួន។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេល លោកស្រី Aleks Zittle ភារធារីស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា ជួបជាមួយលោក ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.)។

យោងតាមការចុះផ្សាយពីទូតអាម៉េរិក បានឱ្យដឹងថា ក្នុងជំនួបនោះ លោកស្រី Zittle បានទទួលស្គាល់ពីយុទ្ធនាការបង្ក្រាបមជ្ឈមណ្ឌលឆបោកដែលគណៈកម្មការបានអនុវត្តអស់រយៈពេលមួយឆ្នាំកន្លងមក ហើយបានជំរុញឱ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើនល្បឿននៃយុទ្ធនាការរបស់ខ្លួន ដើម្បីធានាថាអ្នកប្រតិបត្តិការ និងអ្នកនៅពីក្រោយបណ្តាញឆបោកទាំងនោះត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់។ 

ទូតអាម៉េរិក ថែមទាំងបានសង្កត់ធ្ងន់ថា ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីរុះរើមជ្ឈមណ្ឌលឆបោកខុសច្បាប់ និងលើកកម្ពស់ភាពជាដៃគូរវាងស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរ៕

Khcct banner

អត្ថបទទាក់ទង