Swift cc time

កម្ពស់ទឹក«ទឹកស្ទឹងសង្កែ»ហក់ឡើងជិតដល់កម្រិតបណ្តោះអាសន្ន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ គិតត្រឹមម៉ោងជាង ១០ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ កម្រិតទឹកស្ទឹងសង្កែឡើង ដល់១៣ម៉ែត១តឹក ខណៈដែលម្សឹលមិញត្រឹមជាង១២ម៉ែត្រ។អាជ្ញាធរព្រមានថា កម្ពស់ទឹកអាចនឹងបន្តឡើងរហូតដល់កម្ពស់ ១៣,៥០ម៉ែត្រជិតដល់កម្ពស់កម្រិតដែលត្រូវប្រកាសអាសន្នគឺ ១៣,៧០ម៉ែត្រ។

ការកើនឡើងកម្ពស់ទឹកស្ទឹងនេះ ដោយសារមន្រ្តីជំនាញបានបើកទ្វារទឹក ទំនប់ពហុបំណងសេកសក ទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ស្ទាក់ទឹកសាលាតាអន ដើម្បីបង្ហៀរទឹកដែលច្រាលនៅក្នុងស្ទឹង ទម្លាក់ទៅបឹងទន្លេសាបរួចមក ធ្វើឲ្យទឹកស្ទឹងសង្កែមានការស្ទុះឡើងខ្លាំង។

ជាវិធានការប្រធានមន្ទីរធនធានទឹកខេត្តបាត់ដំបង អំពាវនាវឲ្យប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ នៅប៉ែកខាងក្រោម ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ព្រោះកំសួលទឹក នឹងរុញច្រានខ្លាំង មុននឹងទឹកចាប់ផ្ដើមស្រកវិញ៕


Khcct banner

អត្ថបទទាក់ទង