ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ អះអាងឱ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែកក្ដដា ឆ្នាំ២០២៦នេះថា ក្រុមឧក្រិដ្ឋជន Online Scams កំពុងធ្វើការអូសទាញប្រជាពលរដ្ឋខ្មែរ ដោយផ្ដល់កម្រៃប្រាក់ខែខ្ពស់ ពី៣០០-៦០០ដុល្លារអាម៉េរិក។
លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា បានបញ្ជាក់ថា ប្រជាពលរដ្ឋមិនគួរជឿ ឬចូលរួមក្នុងសកម្មភាពទាំងនេះឡើយ ព្រោះអាចធ្វើឱ្យមានបញ្ហាដល់ខ្លួនឯង និងក្រុមគ្រួសារ ដោយសារបទល្មើសនេះដែលមានចែងផ្ដន្ទាទោស។
ទន្ទឹមនឹងនេះ អគ្គស្នងការរងនគរបាលជាតិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋប្រសិនបើមានព័ត៌មានពាក់ព័ន្ធក្រុមឧក្រិដ្ឋជនទាំងនេះ សូមរាយការណ៍ឱ្យសមត្ថកិច្ច និងមិនត្រូវចូលរួម ឬធ្វើសកម្មភាពពាក់ព័ន្ធបទល្មើសឡើយ៕