Swift cc time

សុីម៉ាក់ បោសសម្អាត«គ្រាប់មីនតោន»២គ្រាប់ក្នុងដីចម្ការជិត៣០ឆ្នាំ នៅស្រុកសំពៅលូន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

បាត់ដំបង៖ កម្លាំង CMAC នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ បានបោសសម្អាតគ្រាប់មីនតោនចំនួន២គ្រាប់ដាក់ជាន់គ្នាក្នុងដីចម្ការប្រជាពលរដ្ឋ ដែលជាសំណល់សង្គ្រាមមុនឆ្នាំ១៩៩៨ ស្ថិតនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានអះអាងថា គ្រាបមីនតោននេះ ជាការស្រាវជ្រាវព័ត៌មាននិងរុករកតាមខ្សែគ្រាប់មីនតោន ដែលបានដាក់ពង្រាយក្នុងសង្គ្រាម។ ចំណែក ដីចម្ការនេះបានចាប់ផ្តេីមប្រេីប្រាស់ដោយភ្ជួររាស់តាំងពីឆ្នាំ១៩៩៦ រហូតបច្ចុប្បន្ននេះ។ នេះជាសំណាងមួយក្នុង១លានគ្រោះថ្នាក់ ប្រសិនជាត្រាក់ទ័រឬរថយន្តជាន់ផ្ទុះ លទ្ធភាពបំផ្លិញបំផ្លាញគ្រឿងចក្រនិងសម្លាប់មនុស្សគ្មានសល់ឡេីយ៕ 


Khcct banner

អត្ថបទទាក់ទង