Swift cc time

អ្នកធ្វើអាជីវកម្ម«រំលោភលើដីចំណីផ្លូវ»អាចប្រឈមពិន័យពី៥លានរៀល ហើយបើមិនកែនឹងត្រូវពិន័យប្រាក់ទ្វេដង

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ប្រជាពលរដ្ឋ ឬម្ចាស់អាជីវកម្មណា ដែលប្រកបអាជីវកម្មរំលោភលើចំណីផ្លូវ អាចនឹងប្រឈមនឹងការពិន័យជាប្រាក់៥លានរៀល។ ក្នុងករណីដែលទទួលបានការពិន័យម្តងរួចមកហើយ តែនៅតែបន្តប្រព្រឹត្ត នឹងត្រូវពិន័យជាប្រាក់ទ្វេដង។ នេះបើតាមព្រះរាជក្រម ចេញដោយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហនុមុនី ព្រះមហាក្សត្រនៃកម្ពុជា នាថ្ងៃទី១០ កក្កដា ២០២៦។

ក្នុងព្រះរាជក្រម ជនណាដែលប្រកបអាជីវកម្មលើវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការថែទាំ និងការបើកមន្ទីរពិសោធន៍វិស័យផ្លូវថ្នាល់ ដោយគ្មានអាជ្ញាបណ្ណ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥ ០០០ ០០០ (ប្រាំលាន) រៀល។ ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល ១២ (ដប់ពីរ)ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង។

បន្ថែមពីនេះ ជនណាដែលធ្វើនូវការ្យលើដីចំណីផ្លូវសម្រាប់ធ្វើផ្លូវចេញចូលគេហដ្ឋាន អគារ រោងចក្រសហគ្រាស ឬកន្លែងផ្សេងៗ ដែលជាប់ផ្លូវថ្នល់ ដោយគ្មានការអនុញ្ញាតពីសមត្ថកិច្ចគ្រប់គ្រងផ្លូវថ្នល់បានត្រឹមត្រូវ ត្រូវពិន័យ អន្តរការណ៍ជាប្រាក់ចំនួន៥០ ០០០ (ប្រាំម៉ឺន)រៀល។

ទន្ទឹមនឹងនេះ ជនណាដែលធ្វើឱ្យផ្លូវថ្នល់រអិល ស្អិត ចាក់គំនរសំណង់ពង្រាយលើផ្លូវថ្នល់ ដាក់សម្ភារៈវត្ថុរាយប៉ាយ លើផ្លូវថ្នល់ ដាក់តាំងសម្ភារៈឬផ្លាកសញ្ញាផ្សេងៗធ្វើឱ្យបាំងភ្នែកអ្នកបើកបរ ឬមួយបង្កឧបសគ្គដល់អ្នកថ្មើរជើង ក្នុងការធ្វើដំណើរ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន៥០ ០០០ (ប្រាំម៉ឺន)រៀល។

ចំណែកឯជនណាដែលផ្លាស់ប្តូរ រុះរើ សរសេរ ឬធ្វើឱ្យខូចប្រយោជន៍ដល់ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ របងការពារសុវត្ថិភាព បង្គោលគីឡូម៉ែត្រ សញ្ញាបង្ហាញទិស ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន១០០ ០០០ (មួយសែន) រៀល។

គួរបញ្ជាក់ថា ក្នុងករណីដែលទទួលរងការពិន័យអន្តរការណ៍ម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងរយៈពេល ១២ (ដប់ពីរ)ខែ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ទ្វេដង៕

Khcct banner

អត្ថបទទាក់ទង