Swift cc time

៦ខែឆ្នាំ២០២៦ កម្ពុជាបណ្តេញចេញ«ជនបរទេស»ចំនួនជាង៤ម៉ឺននាក់ ក្នុងនោះជាង១ម៉ឺន៥ពាន់នាក់ ពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ កម្ពុជាបានរៀបចំនីតិវិធីបណ្តេញជនបរទេសប្រព្រឹត្តល្មើសច្បាប់សរុបចំនួន ៤២,១០២នាក់ មាន៧៧ សញ្ជាតិ ក្នុងនោះពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន១៥,៤៣៩នាក់។ ការចុះបង្រ្កាបនិងបណ្តេញចេញពីកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ បើធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៥។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកអន្តោប្រវេសន៍។

យោងតាមរបាយការណ៍ដដែលបានបញ្ជាក់ថា ដើម្បីអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំង និងបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក៏ដូចជាបទល្មើស ផ្សេងៗទៀតដែលប្រព្រឹត្តដោយជនបរទេស អគ្គនាយកដ្ឋានបានសហការជាមួយអគ្គស្នង ការដ្ឋាននគរបាលជាតិ និងអង្គភាពពាក់ព័ន្ធ ដោយរកឃើញនិងបង្ក្រាបជនបរទេសប្រព្រឹត្ត បទល្មើសចំនួន ៣,៩១៧ លើក មនុស្សចំនួន ៥៦,០៤៨ នាក់ មាន ៧៨សញ្ញាតិ ធៀបនឹង រយៈពេលដូចគ្នាឆ្នាំ២០២៥ កើន១,០៩៨% (បទល្មើលអន្តោប្រវេសន៍ ៣,៤៧៥លើក មនុស្ស ៥៣,០៨៩នាក់ បទល្មើលព្រហ្មទណ្ឌ ៤៤២លើក មនុស្ស ២,៩៥៩នាក់)។

គួរបញ្ជាក់ថា នៅក្នុងរយៈពេល៦ខែដើមឆ្នាំនេះ ការបណ្តេញចេញជនបរទេសប្រព្រឹត្តល្មើស ច្បាប់មានការកើនឡើងគួរឱ្យកត់សម្គាល់។ កម្ពុជាបានរៀបចំនីតិវិធីបណ្តេញជនបរទេស សរុបចំនួន ២,០៨១លើក មនុស្ស ចំនួន ៤២,១០២នាក់ មាន ៧៧ សញ្ជាតិ (ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យា (Online Scams) ចំនួន១៥,៤៣៩នាក់)៕

Khcct banner

អត្ថបទទាក់ទង