Swift cc time

អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា និងសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព បានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ អនុវិទ្យាល័យ មិត្តភាពខ្មែរ-ជប៉ុន ព្រះឥន្ទកោសា នៃខេត្តសៀមរាប និងសាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព នៃខេត្តព្រះសីហនុ បានជ័យលាភីលេខ១ ជាអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ។ នេះបើតាមការប្រកាស ក្នុងពិធី «ប្រកាសជ័យលាភីអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងវិស័យសុខាភិបាលឆ្នាំ២០២៥»នៅថ្ងៃទី១៣ កក្កដា ២០២៦។

អនុវិទ្យាល័យមិត្តភាពខ្មែរ-ជប៉ុនព្រះឥន្ទកោសា មានទីតាំងនៅ ភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប តាមបណ្តោយផ្លូវខាងកើតស្ទឹងសៀមរាប ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ២ កាលពីឆ្នាំ២០២៣ ជាអង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ។ ចំណែកឯ សាលាបឋមសិក្សា ហ៊ុន សែន មិត្តភាព គឺជាសាលាមួយដែលស្ថិតនៅក្រុមទី៣៣ ភូមិ៥ សង្កាត់ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ជ័យលាភីនេះ បានឆ្លងកាត់ការវាយតម្លៃយ៉ាងសម្រិតសម្រាង ប្រកបដោយវិជ្ជាជីវៈខ្ពស់ សុចរិតភាព និងយុត្តិធម៌ ក្នុងចំណោមអង្គភាពផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យចំនួន១០ សាលាបឋមសិក្សាចំនួន១០ និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាពចំនួន១០ ។

គួររំលឹកថា ការដាក់ឱ្យអនុវត្តការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ កម្រិតអនុវិទ្យាល័យ និងសាលាបឋមសិក្សា និងវិស័យសុខាភិបាល កម្រិតមណ្ឌលសុខភាព ក្នុងឆ្នាំ២០២៥នេះ គឺជាការអនុវត្តក្នុងជំហានទី២ បន្ទាប់ពីត្រូវបានដាក់ឱ្យអនុវត្តនៅជំហានទី១ ក្នុងឆ្នាំ២០២៣៕


Khcct banner

អត្ថបទទាក់ទង