Swift cc time

កម្ពុជា-ឡាវ-វៀតណាម ឯកភាពដាក់ចេញ«កញ្ចប់ទស្សនកិច្ចរួម»ដើម្បីជំរុញយុទ្ធនាការ«ប្រទេសបី គោលដៅមួយ»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/
ឆ្វេង៖លោក ជុក ជំនោរ ប្រធានស្ថាប័នជាតិទេសចរណ៍កម្ពុជា កណ្តាល៖លោកស្រី Phonemaly Inthaphome ប្រធានស្ថាប័នជាតិទេសចរណ៍ឡាវ ស្តាំ៖ លោកស្រីThi Hoa Nguyen ប្រធានស្ថាប័នជាតិទេសចរណ៍វៀតណាម
រូបភាព៖ ក្រសួងទេសចរណ៍

សិង្ហបុរី៖ ក្រសួងទេសចរណ៍កម្ពុជា-ឡាវ-វៀតណាម បានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា (Joint Package Tour) ដោយរួមមាន៣ថ្ងៃនៅប្រទេសវៀតណាម ៣ថ្ងៃនៅប្រទេសកម្ពុជា និង៣ថ្ងៃនៅប្រទេសឡាវ ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅនាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី ស្របពេលដែលគណៈប្រតិភូទាំងបីប្រទេស បានកំពុងចូលរួមជាមួយគណៈប្រតិភូប្រទេសអាស៊ានផ្សេងទៀតក្នុងកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានលើកទី៦៤ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសសិង្ហបុរី។

ភាគីទាំងបី បានកត់សម្គាល់នូវវឌ្ឍនភាពក្នុងការជំរុញយុទ្ធនាការ “ប្រទេសបី គោលដៅមួយ (Three Countries, One Destination)” ស្របតាមការចង្អុលបង្ហាញរបស់ប្រមុខថ្នាក់ដឹកនាំនៃប្រទេសទាំងបី។ ក្នុងន័យនេះ ដើម្បីជំរុញយុទ្ធនាការនេះឱ្យកាន់តែមានប្រសិទ្ធភាព និងផ្លៃផ្កាបន្ថែមទៀត ឧត្តមមន្រ្តីនៃប្រទេសទាំងបីបានឯកភាពដាក់ចេញនូវកញ្ចប់ទស្សនកិច្ចរួមគ្នា (Joint Package Tour) ដោយរួមមាន៣ថ្ងៃនៅប្រទេសវៀតណាម ៣ថ្ងៃនៅប្រទេសកម្ពុជា និង៣ថ្ងៃនៅប្រទេសឡាវ ដោយធ្វើការដាក់បញ្ចូលនូវគោលដៅទេសចរណ៍សំខាន់ៗរបស់ប្រទេសនីមួយៗទៅក្នុងកញ្ចប់ទស្សនកិច្ចរួមនេះ ដើម្បីជំរុញលំហូរភ្ញៀវទេសចររវាងប្រទេសប្រទេសទាំងបី (Intra-Regional Travelers) និងភ្ញៀវទេសចរអន្តរជាតិពីប្រទេសទី៣ (Plus-One Countries)។

ទន្ទឹមនឹងនេះ អង្គប្រជុំក៏បានឯកភាពដាក់ចេញនូវផែនការសកម្មភាពរួម (Joint Action Plan) ដោយឈរលើភាពប្រាកដនិយម និងជាក់ស្តែងនិយម រួមមានជាអាទិ៍ការរៀបចំការផ្សព្វផ្សាយរួមគ្នាតាមរយៈការរៀបចំវីដេអូផ្សព្វផ្សាយរួមកម្ពុជា-ឡាវ-វៀតណាម ការរៀបចំព្រឹត្តិការណ៍រួមគ្នា (ទេសចរណ៍ វប្បធម៌ កីឡា...) ការភ្ជាប់ទំនាក់ទំនងវិស័យឯកជន (Business Matching and Business Meet) និងការរៀបចំ FAM Trip ឱ្យបានទៀងទាត់ និងជាប្រចាំ និងការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែនសម្រាប់ភ្ញៀវទេសចរប្រទេសទាំងបី និងពីប្រទេសទី៣។ ជាមួយគ្នានេះ មន្រ្តីជំនាញទាំងបី នឹងបន្តជួបគ្នាដើម្បីលើកឡើងនូវសកម្មភាពដែលអាចអនុវត្តបានឆាប់រហ័ស មានប្រសិទ្ធភាពខ្ពស់ និងលេចចេញជាលទ្ធផលភ្លាមៗ (Low-hanging fruits) ដើម្បីឆ្លើយតបទៅនឹងផែនការសកម្មភាពរួម៕

Khcct banner

អត្ថបទទាក់ទង