Img 1426
Swift cc time

មន្ទីរធនធានទឹកខេត្តបាត់ដំបង ប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ក្រោយបាន«បើកទ្វារទឹក» ដើម្បីជម្លៀសទឹកឡើងលើសកម្រិត

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

បាត់ដំបង៖ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នាថ្ងៃទី១៣ កក្កដា បានប្រាប់ឱ្យពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែឲ្យប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុត ខណៈមន្ទីរធនធានទឹក និងឧតុនិយមខេត្ត នឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ បណ្តាលឲ្យ កម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ។

បើតាមក្រសួងធនធានទឹក និងឧតុនិយម សម្រាប់ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ខ្យល់មូសុងនិរតី និងខ្យល់ប៊ីស លក្ខណៈបែបនេះបានបង្ករឲ្យមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ បណ្តាលឲ្យមានទឹកជំនន់ ឡើងខ្លាំងក្នុងស្រុកសំឡូត ហើយទឹកទាំងនោះបានបន្តហូរចូលអាងពហុបំណងបាត់ដំបង ធ្វើឲ្យបរិមាណទឹកក្នុងអាងមាន ការកើនឡើងលើសកម្រិតអតិបរមា។

ហេតុនេះ ដើម្បីរំលស់ទឹកសម្រាប់ទប់ទល់ពេលមានភ្លៀងធ្លាក់បន្ថែម ក៏ដូចជាបន្ធូរបរិមាណទឹកដែលពេញអាង មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង នឹងបើកទ្វារទឹកអាងពហុបំណងបាត់ដំបង បង្ហូរចូលស្ទឹងសង្កែ បណ្តាលឲ្យ កម្ពស់ទឹកក្នុងស្ទឹងមានការកើនឡើងក្នុងពេលដ៏ខ្លីខាងមុខ។ ដូចនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងស្ទឹង សង្កែមេត្តាប្រុងប្រយ័ត្នឲ្យបានខ្ពស់បំផុតចំពោះសុវត្ថិភាពមនុស្សចាស់ កុមារតូចៗ ក៏ដូចជា ម៉ាស៊ីនបូមទឹក ទូក សត្វពាហនៈ និងឧបករណ៍ប្រើប្រាស់ផ្សេងៗទៀតជាដើម៕

Khcct banner

អត្ថបទទាក់ទង