ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា បានឈ្នះមេដាយ ៧គ្រឿង (មេដាយមាស ៥គ្រឿង មេដាយប្រាក់ ២គ្រឿង) ក្នុងព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series)ជុំទី១ នៅប្រទេសប៊ុលហ្គោរី (Bulgaria) ដែលធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦។
ការប្រកួតនៅជុំទី១ នៃព្រិត្តិការណ៍ប្រណាំងម៉ូតូទឹកពិភពលោក (Jet Ski World Series)ជុំទី១នេះ ក្រុមជម្រើសជាតិកីឡាម៉ូតូទឹកកម្ពុជា បានឈ្នះមេដាយមាស ៥គ្រឿង មេដាយប្រាក់ ២គ្រឿង ក្នុងនោះ រួមមាន៖ កីឡាករ មុីន អូស្មាន់ ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Novice Ski Stock), កីឡាករ TIET SALAH ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ NOVICE RUNABOUT 1100 Stocks), កីឡាករ Kai Vansiden ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Amateur Ski 4 Stroke Lites), កីឡាករ Saly Ou Moeut ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Sport GP), កីឡាករ Kai Vansiden ទទួលបានមេដាយមាស ១គ្រឿង (លើវិញ្ញាសារ Amatuer Ski Modified)
ចំណែក មេដាយប្រាក់ មានកីឡាករ Min Mustan ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសារ Expert Ski GP), កីឡាករ មុីន អូស្មាន់ ទទួលបានមេដាយប្រាក់ ១គ្រឿង (លើវិញ្ញាសារ Amatuer Ski Modified)៕