ព្រះសីហនុ៖ រដ្ឋបាលស្រុកកំពង់សីលា បានចេញសេចក្តីប្រកាសព័ត៌មានបន្ទាន់ ឱ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពេលឆ្លងកាត់តាមតំបន់មានទឹកជន់លិច ខណៈស្ថានភាពភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងភូមិសាស្ត្រ ស្រុក បង្កឱ្យមានទឹកជំនន់នៅតំបន់មួយចំនួន។
បច្ចុប្បន្នអាជ្ញាធរបានដឹកនាំកម្លាំងអាវុធហត្ថ នគរបាលប៉ុស្តិ៍ អធិការ បានចុះទៅដល់ទីតាងទឹកជំនន់ជន់ ដោយអាកាសធាតុភ្លៀង ទឹកកំពុងលិចស្ពាន ក្នុងភូមិសាស្រ្តឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ និង បានត្រៀមកម្លាំង ដើម្បីអន្តរាគមន៍ប្រចាំការជួយសង្រ្គោះប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
គួរបញ្ជាក់ថា ស្ពានទៅចំណុច ច័ន្ទក្រហមភូមិស្ទឹងច្រាល ស្ពានយាយជី ស្ពានតាសេម ផ្លូវទៅថ្មរូង ក្រៅពីនោះពុំមានរងការជនលិចផ្ទះសម្តែងពលរដ្ឋធ្ងន់ធ្ងរ និង រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ៕