Img 1426
Swift cc time

មេទ័ពម៉ាឡេស៊ីគាំទ្រជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហា«ព្រំដែន»ជាមួយនឹងថៃដោយសន្តិវិធី

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ (Tan Sri Dato' Seri Haji Malek Razak bin Sulaiman) 

ភ្នំពេញ៖ អគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី លោក តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ (Tan Sri Dato' Seri Haji Malek Razak bin Sulaiman) បានប្រកាសពីជំហររបស់ម៉ាឡេស៊ី គាំទ្រជំហរកម្ពុជា ក្នុងការដោះស្រាយបញ្ហា «ព្រំដែន» ជាមួយនឹងថៃ ដោយសន្តិវិធី។ការអះអាងនេះ ធ្វើឡើងក្នុងពេលលោកជួបជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន លោក តាន់ ម៉ាឡេក រ៉ាហ្សាក់ ប៊ីន សូឡាយម៉ាន់ បានសម្តែងការគោរពចំពោះសម្តេច ហ៊ុន សែន និង ចាត់ទុកសម្តេចជាមេដឹកនាំមួយ ដែលបានប្រែក្លាយប្រទេសកម្ពុជា ទៅជាប្រទេសដែលធ្លាប់មានសង្គ្រាមក្លាយជាប្រទេសដែលមានការអភិវឌ្ឍ។

បើតាមអគ្គមេបញ្ជាការកងទ័ព ម៉ាឡេស៊ី បានសម្តែងគោរពចំពោះបទពិសោធន៍ និងការដឹកនាំរបស់សម្តេច ហ៊ុន សែន ចំពោះបញ្ហា និង ការដោះស្រាយបញ្ហារវាងកម្ពុជានិងថៃ និង បានគាំទ្រពេញទំហឹងចំពោះជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងថៃដោយសន្តិវិធី។

សម្តេច ហ៊ុន សែន សម្ដែងការពេញចិត្ត ចំពោះការលើកឡើងរបស់អគ្គមេបញ្ជាការកងទ័ព ម៉ាឡេស៊ី និង បានអរគុណ ម៉ាឡេស៊ី បានចូលរួមយ៉ាងសកម្ម នៅក្នុងការរកដំណោះស្រាយជុំវិញជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ជាពិសេស នៅក្នុងអាណត្តិដែលម៉ាឡេស៊ី គឺធ្វើជាប្រធានអាស៊ាន ដែលបាននាំឱ្យមានការបង្កើនទៅ AOT ដែលសម្តេចបានចាត់ទុកនេះ គឺជាមរតកដែលកើតឡើងក្នុងអំឡុងពេលដែលម៉ាឡេស៊ីបានធ្វើជាប្រធានអាស៊ាន។

ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន បានចែករំលែកអំពីស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ និងបានបញ្ជាក់នូវគោលជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា និងថៃដោយឈរលើការដោះស្រាយដោយសន្តិវិធី និងឈរលើមូលដ្ឋានច្បាប់អន្តរជាតិ៕

Khcct banner

អត្ថបទទាក់ទង