Img 1426
Swift cc time

កម្ពុជា អះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួនចំពោះការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជាចំពោះការការពារ និងលើកកម្ពស់សិទ្ធិមនុស្ស ហើយបានសម្តែងការកោតសរសើរចំពោះការចូលរួម និងកិច្ចសហប្រតិបត្តិការបច្ចេកទេសជាបន្តបន្ទាប់របស់ការិយាល័យ OHCHR ក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការពង្រឹងសិទ្ធិមនុស្សស្របតាមអាទិភាពជាតិរបស់ខ្លួន។ ការអះអាងដូច្នេះធ្វើឡើងក្នុងពេលដែលលោកឧបនាយករដ្ឋមន្ត្រី បានអនុញ្ញាតជូនលោកស្រី Matilda Bogner ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនៃជំនួប លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកស្រី Matilda Bogner និងអបអរសាទរចំពោះការតែងតាំង លោកស្រី ជាតំណាងការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) ថ្មី ប្រចាំកម្ពុជា។ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូប្រកបដោយស្ថាបនា និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងការិយាល័យ OHCHR ដែលឆ្លុះបញ្ចាំង តាមរយៈវត្តមានរបស់ការិយាល័យនៅកម្ពុជា តាំងពីឆ្នាំ១៩៩៣ ធ្វើឱ្យការិយាល័យប្រចាំប្រទេសរបស់ OHCHR មានអាយុកាលយូរបំផុតនៅលើពិភពលោក។

លោកស្រី Matilda Bogner បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កាជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ លោកស្រីក៏បានជម្រាបជូន លោកឧបនាយករដ្ឋមន្ត្រី ពីការត្រៀមខ្លួនរួចស្រេចក្នុងការបន្តកិច្ចសហការជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចូលរួមកិច្ចខិតខំកសាងសមត្ថភាព និងផ្តល់ជំនួយបច្ចេកទេស ស្របតាមតម្រូវការ និងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង