Img 1426
Swift cc time

ទូតចិនច្រានចោលការផ្សាយកាសែតជប៉ុនថាវេជ្ជបណ្ឌិតចិនម្នាក់ចូលរួម«វះកាត់ប្តូរតម្រងនោម»នៅមន្ទីរពេទ្យព្រះកេតុមាលារបស់កម្ពុជា

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​ចិនប្រចាំនៅកម្ពុជា ​លោក Wang Wenbin បានប្រកាសច្រានចោលការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun ដែលបានផ្សាយចោទថា «វេជ្ជបណ្ឌិតជនជាតិចិនម្នាក់បានចូលរួមក្នុងការវះកាត់ប្តូរតម្រងនោមនៅមន្ទីរពេទ្យព្រះកេតុមាលា»របស់កម្ពុជា។

បើតាម លោក Wang Wenbin ក្រោយទទួលបានព័ត៌មាននេះ  ស្ថានទូតចិនប្រចាំនៅកម្ពុជាបានធ្វើការផ្ទៀងផ្ទាត់ជាមួយមន្ទីរពេទ្យព្រះកេតុមាលា ហើយបានឱ្យដឹងថា គ្មានវេជ្ជបណ្ឌិតជនជាតិចិនណាម្នាក់ធ្លាប់ចូលរួមក្នុងការវះកាត់ប្តូរតម្រងនោម នៅមន្ទីរពេទ្យនោះទេ។ 

លោក Wang Wenbin បានចាត់ទុកការចុះផ្សាយរបស់កាសែតជប៉ុន Yomiuri Shimbun គឺជាព័ត៌មានក្លែងក្លាយទាំងស្រុង៕


Khcct banner

អត្ថបទទាក់ទង