Img 1426
Swift cc time

សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខម្តាយ លោក កឹម សុខា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សម្តេច ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១០កក្កដា បានចាត់ឱ្យគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកស្រី ហួន ចន្ទបូរ៉ា អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយលោក កឹម សុខា និងភរិយា និងក្រុមគ្រួសារ ចំពោះមរណភាពឧបាសិកា សៅ ង៉ែត ដែលត្រូវជាម្តាយបង្កើត ម្តាយក្មេក ដែលបានទទួលមរណភាព កាលពីថ្ងៃពុធ ទី៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ២៣:០០នាទី ក្នុងជន្មាយុ ៩៨ឆ្នាំ ដោយជរាពាធ ហើយដែលពិធីបុណ្យសពធ្វើឡើងនៅគេហដ្ឋាន ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ គណៈប្រតិភូ បានប្រគល់ជូននូវសារលិខិតរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីសំណាក់សម្តេច ប៊ុន រ៉ានី ហ៊ុនសែន រួមជាមួយថវិកាមួយចំនួន ជូនដល់ក្រុមគ្រួសារសព ព្រមទាំងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឧបាសិកា សៅ ង៉ែត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

Khcct banner

អត្ថបទទាក់ទង