Swift cc time

និស្សិតយោធាអាម៉េរិក មកចូលរួមស្វែងយល់ពី«វប្បធម៌របស់កម្ពុជា» និង សិក្សាពីភាសាខ្មែរ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ និស្សិតយោធាអាម៉េរិក បានធ្វើដំណើរមកកម្ពុជា ដើម្បីសិក្សាស្វែងយល់ពីតម្លៃនៃវប្បធម៌របស់ប្រទេសកម្ពុជា និង បានចូលរួមជួយការងារសាងសង់ «បណ្ណាល័យថ្មី» នៅសាលារៀនមួយនៅខេត្តកណ្តាល និងលេងកីឡាជាមួយសិស្សានុសិស្សក្នុងតំបន់។សកម្មភាពនេះ គឺធ្វើឡើងក្រោយកម្មវិធីប្រចាំរបស់សាលាបណ្ឌិត្យសភាយោធានៃកងទ័ពជើងគោក West Point របស់អាម៉េរិក។

យោងតាមស្ថានទូតអាម៉េរិកប្រចាំនៅកម្ពុជា កម្មវិធីនេះក្រុមនិស្សិតក្រុម បានសហការជាមួយសាលារៀនមួយ នៅខេត្តកណ្តាល ដើម្បីជួយសាងសង់បណ្ណាល័យថ្មី ដឹកនាំសកម្មភាពសិក្សា និង លេងកីឡាជាមួយសិស្សានុសិស្សក្នុងតំបន់។

ក្រៅពីនេះ និស្សិតយោធាអាម៉េរិកក៏បានសិក្សាភាសាខ្មែរ ទស្សនាតំបន់បេតិកភណ្ឌប្រវត្តិសាស្ត្រវប្បធម៌ដ៏មានតម្លៃរបស់កម្ពុជា និង បានចូលរួមគាំទ្រការប្រកួតបាល់ទាត់ រវាងកម្ពុជា និងប៊ូតង់ ជាមួយអ្នកគាំទ្រកម្ពុជា។ និស្សិតយោធាទាំងនោះក៏បានស្វែងយល់អំពីការទូត តាមរយៈការធ្វើបទបង្ហាញរៀបចំដោយស្ថានទូតអាមេរិក ហើយបានផ្លាស់ប្តូរយោបល់ និង បទពិសោធន៍នានានៅសាលាបណ្ឌិត្យសភាយោធារបស់កម្ពុជា។

អាម៉េរិក ចាត់ទុកដំណើរទស្សនកិច្ចនេះ ផ្តោតលើការកសាងទំនាក់ទំនងពិតប្រាកដ និង ការរៀនសូត្រពីរបៀបទំនាក់ទំនងអន្តរវប្បធម៌ ដែលបានផ្តល់ឱ្យនិស្សិតយោធា ទទួលបាននូវបទពិសោធន៍មិនអាចបំភ្លេចបាន និង ជំនាញនានា ដែលនឹងមានប្រយោជន៍ សម្រាប់ការក្លាយជាអ្នកដឹកនាំនាពេលអនាគត៕


Khcct banner

អត្ថបទទាក់ទង