Img 1426
Swift cc time

អាជ្ញាធរចេញរបាយការណ៍ពីអគ្គិភ័យ«ឆេះអគារជាន់ទី៤៣»នាំឱ្យខូចខាតសម្ភារជាច្រើន

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ ជារឿងគួរឱ្យភ្ញាក់ផ្អើលដោយកាលពីរសៀលថ្ងៃទី ៩ កក្កដាម្សិលមិញ មានហេតុការណ៍ អគ្គិភ័យឆេះអគារខ្ពស់ជាន់ទី៤៣ នៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។មូលហេតុនៃការឆេះនេះ គឺត្រូវបានអាជ្ញាធរអះអាងថា ដោយសារជាងកាត់ដែកខ្ទាតកំទេចផ្កាភ្លើងបង្កជាអគ្គិភ័យ។

យោងតាមរបាយការណ៍ពីស្នងការនគរបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បានធ្វើឱ្យឆេះខូចខាតនៅជាន់ទី ៤៣ រួមមាន៖ សាឡុងចំនួន ១២ឈុត, ផ្កាជ័រតុបតែង ចំនួន២២ឈុត,កៅអីចំនួន ២៤កៅអី, តុឈើចំនួន ០៦, តុបាយចំនួន ០៤, គ្រែចំនួន ០៦, ពូកចំនួន ០៦, ទុយោPVCចំនួន ១០០ម៉ែត្រ។ អគ្គិភ័យនេះ ត្រូវបានកម្លាំងជំនាញពន្លត់បានទាំងស្រុង នៅវេលាម៉ោង១៥:០០នាទីរសៀល ថ្ងៃខែឆ្នាំដដែល ដោយសមត្ថកិច្ចប្រើប្រាស់ប្រព័ន្ធទឹករបស់អគារបាញ់ពន្លត់៕


Khcct banner

អត្ថបទទាក់ទង