Img 1426
Swift cc time

បុរសវ័យ២១ឆ្នាំម្នាក់ «លេបថ្នាំទាំងសំបក»កញ្ចប់ថ្នាំដោយអចេតនា ត្រូវបានគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យតេជោសន្តិភាព ឆ្លុះយកចេញពីពោះវៀនធំ ដោយជោគជ័យ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ អ្នកជំងឺជាបុរសវ័យ២១ឆ្នាំម្នាក់ ត្រូវបានក្រុមគ្រូពេទ្យឯកទេសប្រព័ន្ធរំលាយអាហារ នៃមន្ទីរពេទ្យជាតិ តេជោសន្តិភាព ឆ្លុះយកសំបកកញ្ចប់ថ្នាំចេញពីប្រព័ន្ធរំលាយអាហារអ្នកជំងឺដោយជោគជ័យ ក្រោយបានលេបថ្នាំទាំងសំបកកញ្ចប់ថ្នាំដោយអចេតនា។

អ្នកជំងឺជាបុរសវ័យ២១ឆ្នាំ បានមកពិនិត្យនៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព បន្ទាប់ពីមានអាការៈឈឺចុក និងតឹងក្នុងទ្រូង ក្រោយពេលលេបថ្នាំទាំងសំបកកញ្ចប់ថ្នាំដោយអចេតនា។

បើតាមមន្ទីរពេទ្យជាតិ តេជោសន្តិភាព បន្ទាប់ពីមកដល់មន្ទីរពេទ្យ អ្នកជំងឺត្រូវបានពិនិត្យ និងវាយតម្លៃដោយក្រុមគ្រូពេទ្យផ្នែកត្រចៀក ច្រមុះ និងបំពង់ក និងផ្នែកប្រព័ន្ធរំលាយអាហារ ឃើញថាវត្ថុរឹងនេះបានធ្លាក់ទៅក្នុងប្រព័ន្ធរំលាយអាហារពោះវៀនធំ ក្រុមគ្រូពេទ្យផ្នែកឆ្លុះក្រពះ-ពោះវៀន បានធ្វើការឆ្លុះបន្ទាន់ និងចាប់យកចេញបានដោយជោគជ័យ និងសុវត្ថិភាព។ នេះជាករណីទីពីរដែលក្រុមគ្រូពេទ្យបានចាប់យកក្នុងករណីលេបថ្នាំទាំងសំបកដែលលើកទីមួយស្ថានភាពសំបកថ្នាំនៅក្រពះ និងលើកទីពីរនេះករណីមកដល់ពោះវៀនធំ។

ក្រុមគ្រូពេទ្យ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ឱសថ ជាពិសេសមុនពេលលេបថ្នាំ ត្រូវពិនិត្យឱ្យបានច្បាស់ថាបានយកថ្នាំចេញពីសំបកកញ្ចប់រួចរាល់។ ក្នុងករណីលេបវត្ថុទាំងនេះដោយអចេតនា ឬមានអាការៈរោគក្រពះ ពោះវៀន សូមប្រញាប់មកពិនិត្យនៅមន្ទីរពេទ្យឱ្យបានទាន់ពេលវេលា៕

Khcct banner

អត្ថបទទាក់ទង