Img 1426
Swift cc time

មន្ត្រី និងជាអតីតពិធីករទូរទស្សន៍ រិះគន់អ្នក Liveបាល់តាមបណ្តាញសង្គម ដែលប្រើពាក្យ«អសុរោះ ឬដោះអាវ»គ្មានសេចក្តីថ្លៃថ្នូរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ជុំ កុសល បច្ចុប្បន្នគឺជារដ្ឋលេខាធិការក្រសួងព័ត៌មាន និង ជាអតីតពិធីករទូរទស្សន៍ដ៏លេចធ្លោមួយរូប បានបង្ហោះសាររិះគន់ អ្នកអត្ថាធិប្បាយតាម Page កីឡាមួយចំនួនឱ្យចេះរៀបចំខ្លួន និងរក្សាភាពថ្លៃថ្នូរ ព្រោះរាល់ការ Live ម្តងៗមានអ្នកចូលទស្សនារាប់មុឺននាក់ គ្រប់វ័យ អាចមានទាំងថ្នាក់ដឹកនាំ និងព្រះសង្ឃ។

យោងតាមសារបង្ហោះតាមបណ្ដាញសង្គមរបស់លោក ជុំ កុសល បានលើកឡើងថា ក្នុងនាមលោកជាអ្នកចូលចិត្តមើលការប្រកួតបាល់ទាត់ពានរង្វាន់ពិភពលោក ដែលកំពុងដំណើរការប្រកួតនេះ លោក បានសំណូមពរទៅដល់ប្អូនៗ អ្នកធ្វើអត្ថាធិប្បាយតាម Page កីឡាមួយចំនួនចេះឱ្យរៀបចំខ្លួន និងរក្សាភាពថ្លៃថ្នូរ ព្រោះរាល់ការ Live ម្តងៗ មានអ្នកចូលទស្សនារាប់មុឺននាក់ គ្រប់វ័យ អាចមានទាំងថ្នាក់ដឹកនាំ និងព្រះសង្ឃផងដែរ។

លើសពីនេះ លោក ជុំ កុសល ក៏បង្ហាញពីរឿងដែលទើសចិត្តនោះ គឺឃើញប្អូនៗស្រែកជេរប្រមាថ ការប្រើពាក្យអសុរោះទៅលើកីឡាករណាដែលលេងមិនសមបំណង ឬអាជ្ញាកណ្តាលកាត់សេចក្តីខុសចិត្តខ្លួនជាដើម។ ជាងនេះទៅទៀតមានពេលខ្លះថែមទាំងអង្គុយអត្ថាធិប្បាយដោះអាវនៅខ្លួនទទេថែមទៀតផង។ លោកស្នើឱ្យសាងប្រជាប្រិយភាពឲ្យខ្លួនឯងដោយភាពថ្លៃថ្នូរ មិនមែនដោយអំពើអសីលធម៌នោះទេ ៕

Khcct banner

អត្ថបទទាក់ទង