Img 1426
Swift cc time

តំណាងអចិន្ត្រៃយ៍កម្ពុជានៅ UN ជួបជាមួយបេក្ខភាពកេនយ៉ា ជាចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ

នយោបាយ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ញូវយ៉ក៖ លោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ កាលពីថ្ងៃទី៧កក្កដា បានទទួលជួប លោក Erastus Ekitela Lokaale ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កេនយ៉ា និងលោកស្រី Njoki Ndungu បេក្ខភាពកេនយ៉ា ជាចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រាប់អាណត្តិ ២០២៧-២០៣៦។ នាឱកាសនៃជំនួបនេះ ភាគីទាំងពីរ សបញ្ជាក់ពីសារៈសំខាន់នៃប្រព័ន្ធពហុភាគី និងច្បាប់អន្តរជាតិ សម្រាប់ដោះស្រាយជម្លោះនានា ជាពិសេសចំពោះប្រទេសតូច។

ទន្ទឹមនេះ លោក កែវ ឈា បានបញ្ជាក់ថា កម្ពុជាជាប្រទេសតូច និងបានឆ្លងកាត់សង្រ្គាមស៊ីវិលជាច្រើនឆ្នាំ ដូច្នេះកម្ពុជាតែងប្រកាន់ខ្ជាប់នូវនីតិរដ្ឋ និងការដោះស្រាយដោយសន្តិវិធី តាមរយៈយន្តការអន្តរជាតិនានា ដូចជាតុលាការយុត្តិធម៌អន្តរជាតិ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ។ល។

លោក Erastus Ekitela Lokaale បានឯកភាព និងបានបន្ថែមថា មានតែប្រទេសធ្លាប់ឆ្លងកាត់ស្ថានភាពលំបាកទាំងនេះទេ ទើបអាចយល់ច្បាស់ពីផលប៉ះពាល់មកលើសង្គមជាតិ។ ភាគីទាំងពីរបានបញ្ជាក់អំពីសារៈសំខាន់នៃប្រព័ន្ធពហុភាគី និងច្បាប់អន្តរជាតិ សម្រាប់ដោះស្រាយជម្លោះនានា ជាពិសេសចំពោះប្រទេសតូច៕

Khcct banner

អត្ថបទទាក់ទង