Img 1426
Swift cc time

មន្ត្រីជាន់ខ្ពស់អឺរ៉ុបទទួលបន្ទុក«ពាណិជ្ជកម្ម និងវិនិយោគ»នឹងមកទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ៩-១០ ខែកក្កដានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ លោក នីកូឡា ហ្វ័ររីសៀ រដ្ឋមន្ត្រីប្រតិភូអមរដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេស ទទួលបន្ទុកពាណិជ្ជកម្ម បរទេស និងការទាក់ទាញវិនិយោគ នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃទី៩ និងទី១០ ខែកក្កដា ក្នុងគោលបំណងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងបារាំង និងកម្ពុជា ព្រមទាំងបង្កើនការវិនិយោគរបស់បារាំងនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា។

បើតាមសេចក្ដីជូនដំណឹង ដំណើរទស្សនកិច្ចនេះធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំកម្រិតខ្ពស់ជាច្រើនលើក ក្នុងក្របខ័ណ្ឌនៃការជម្រ ញទំនាក់ទំនងទ្វេភាគីរវាងបារាំង និងកម្ពុជា ។ ដំណើរទស្សនកិច្ចនេះក៏ជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ដំណើរទស្សនកិច្ចរបស់លោក អេម៉ានុយអ៊ែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង មកកាន់ប្រទេសកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះផងដែរ។

លោករដ្ឋមន្ត្រីនឹងចូលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំនយោបាយកម្ពុជាជាច្រើនរូបរួមមាន លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញ វត្ថុ លោកស្រី ចម និមល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល និងលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។

លោកក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ធុរកិច្ចរឹងមាំបារាំងនៅកម្ពុជាផងដែរ ដែលមានបណ្តាញក្រុមហ៊ុនយ៉ាងតិចចំនួន ២០០ ក្រុមហ៊ុន។

សេចក្ដីប្រកាសក៏បានបញ្ជាក់ថា សន្និសីទសារព័ត៌មានជាភាសាបារាំង និងភាសាខ្មែរ ជាមួយលោករដ្ឋមន្ត្រីប្រតិភូ នឹងត្រូវរៀបចំឡើងនៅស្ថានទូតបារាំង នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦៕

Khcct banner

អត្ថបទទាក់ទង