Img 1426
Swift cc time

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ចាត់ទុកការជំរុញ«ទេសចរណ៍ក្នុងស្រុក»ជាសសរស្តម្ភដ៏សំខាន់មួយ ដើម្បីពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចាត់ទុកការជំរុញទេសចរណ៍ក្នុងស្រុក ជាសសរស្តម្ភដ៏មានសារៈសំខាន់មួយ ក្នុងការទ្រទ្រង់ និងពង្រឹងភាពធន់វិស័យទេសចរណ៍កម្ពុជា តាមរយៈការអនុវត្តយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង» និង ស្របតាមទស្សនាទាន«ស្រឡាញ់ជាតិ ត្រូវស្គាល់ទឹកដី» និង «ទេសចរណ៍ ផ្សារភ្ជាប់ទឹកដី»។ ប្រសាសន៍នេះត្រូវបានលើកឡើងក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ របាយការណ៍លទ្ធផលនៃការវាយតម្លៃបញ្ចប់អាណត្តិ នៃការអនុវត្តផែនការអភិវឌ្ឍន៍ទេសចរណ៍បច្ចុប្បន្នកម្ម ឆ្នាំ២០២១-២០២៥ រាជធានី ខេត្ត នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ហួត ហាក់ បានដាក់ចេញនូវអនុសាសន៍សំខាន់ៗ ដល់រដ្ឋបាលរាជធានី-ខេត្ត និងមន្ទីរទេសចរណ៍ទាំងអស់ ឱ្យបន្តយកចិត្តទុកដាក់លើការអនុវត្តគោលការណ៍ណែនាំស្តីពីការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍រាជធានី ខេត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់, ពង្រឹងការផ្សព្វផ្សាយគោលដៅទេសចរណ៍របស់ខ្លួនឱ្យបានទូលំទូលាយ, កំណត់ម៉ាកសញ្ញា (Branding) របស់រាជធានី ខេត្ត, បង្កើតការនិទានរឿង (Storytelling) អំពីគោលដៅទេសចរណ៍, និងកំណត់ម្ហូបអាហារអត្តសញ្ញាណប្រចាំខេត្ត និង តំបន់(Signature Dish)។

លោកបានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងចូលរួមអនុវត្តគោលការណ៍ណែនាំនេះប្រកបដោយប្រសិទ្ធភាព ដើម្បីប្រែក្លាយទៅជាសកម្មភាព និងលទ្ធផលជាក់ស្តែង សំដៅអភិវឌ្ឍគោលដៅទេសចរណ៍នៅទូទាំងប្រទេសឱ្យកាន់តែមានគុណភាព មានភាពប្រកួតប្រជែង បរិយាបន្ន និងចីរភាព៕


Khcct banner

អត្ថបទទាក់ទង