Img 1426
Swift cc time

ការហោះហើររវាងកម្ពុជា-អាម៉េរិកនឹងកាន់តែងាយស្រួលក្រោយមានកិច្ចព្រមព្រៀង«បើកចំហរជើងមេឃ» រួមគ្នាជាប្រវត្តិសាស្ត្រ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អាម៉េរិក៖ កម្ពុជា និងអាម៉េរិក កាលពីថ្ងៃទី៣០ ខែមិថុនាម្សិលមិញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាផ្លូវការ «បើកចំហជើងមេឃដឹកជញ្ជូនតាមផ្លូវអាកាស» ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអាកាសចរណ៍ទ្វេភាគីរបស់ប្រទេសទាំងពីរ។កិច្ចព្រមព្រៀងនេះគឺជាកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសទ្វេភាគីលើកដំបូង រវាងប្រទេសទាំងពីរ ដែលនឹងនាំមកនូវការទំនាក់ទំនងដឹកជញ្ជូនតាមផ្លូវអាកាសរវាងកម្ពុជា និងសហរដ្ឋអាមេរិក ដែលឈានទៅរកស្តង់ដាទំនើបខ្ពស់បំផុត។ MOU ជាផ្លូវការនេះ រៀបចំឡើងដោយមានលោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល តំណាងកម្ពុជា និងលោក Cristopher Landau អនុរដ្ឋមន្ត្រីការបរទេសអាម៉េរិក។



Khcct banner

អត្ថបទទាក់ទង