Img 1426
Swift cc time

ទូតហ្វីលីពីនធានាថាក្រុមAOTដឹកនាំដោយហ្វីលីពីននឹង​​អនុវត្ត​បេសកកម្មដោយ​តម្លាភាពនិងអព្យាក្រឹត

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឆ្វេង៖ លោកស្រី Flerida Ann Camille P. Mayo  ស្តាំ៖សម្តេច ហ៊ុន ម៉ាណែត

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជា បានគូសបញ្ជាក់ថា​ ​ក្រុម​អ្នកសង្កេតការណ៍​អាស៊ាន (AOT) ដែលដឹកនាំដោយហ្វីលីពីន នៅនឹង​បន្ត​អនុវត្ត​បេសកកម្ម ​ប្រកប​ដោយ​តម្លាភាព និង​អព្យាក្រឹត។ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេល លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព​ចប់អាណត្តិ​ នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា ជួបជាមួយសម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២ កក្កដានេះ។

ការលើកឡើងនេះ ធ្វើឡើងភ្លាមៗក្រោយពីអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទកម្ពុជា បានប្តឹងតវ៉ាទៅ អគ្គសេនាធិការហ្វីលីពីន អំពីសកម្មភាពរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (ប្រចាំប្រទេសថៃ) បានឆ្លងចូលមកក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ជិតប្រាសាទខ្នារ ស្ថិតក្នុងសង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ របស់ប្រទេសកម្ពុជា។កងយោធពលខេមរភូមិន្ទ ចាត់ទុក សកម្មភាពទាំងនេះ មិនស្របនឹងគោលការណ៍អព្យាក្រឹតភាព ការកសាងទំនុកចិត្ត និង ការគោរពគ្នាទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតយន្តការក្រុម AOT ទាល់តែសោះ។

ជាការឆ្លើយតបសម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ហ្វីលីពីន ក្នុងនាមជាប្រធានអាស៊ានប្តូរវេន ដែលបានជួយសម្របសម្រួលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃនាពេលកន្លងមក។ជាថ្មីម្តងទៀតសម្តេចប្រមុខរាជរដ្ឋាភិបាល បានប្រកាសជំហរកម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែន​ ដោយសន្តិវិធី, ផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងកម្ពុជា និងថៃ៕

Khcct banner

អត្ថបទទាក់ទង