Img 1426
Swift cc time

ព្រះរាជសុខភាពព្រះមហាក្សត្រ មានភាពប្រសើរឡើងវិញ ហើយព្រះអង្គនិងសម្តេចម៉ែនឹងយាងនិវត្តន៍មកមាតុប្រទេសវិញ ក្នុងពេលឆាប់ៗនេះ

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី៣០មិថុនានេះ បានប្រកាសថាព្រះរាជសុខភាពព្រះមហាក្សត្រ មានភាពប្រសើរឡើងវិញជាបណ្តើរៗ ហើយព្រះករុណា និងសម្តេចម៉ែ នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

ក្រសួងព្រះបរមរាជវាំង បានឲ្យដឹងថាក្រោយពីបានទទួលការព្យាបាលព្រះរោគដោយការវះកាត់ និងក្រោមការពិនិត្យតាមដានថែទាំយ៉ាង ហ្មត់ចត់ និងយកចិត្តទុកដាក់ជាទីបំផុត នៅព្រះរាជដំណាក់រដ្ឋធានីប៉េកាំង ពីថ្នាក់ដឹកនាំ លោក លោកស្រី សាស្ត្រាចារ្យ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាក-គិលានុបដ្ឋាយិកា នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ប្រទេសចិន អស់រយៈពេលជាងបីខែកន្លងមកនេះ ព្រះរាជសុខភាពព្រះមហាក្សត្រ មានភាពប្រសើរឡើងវិញជាបណ្តើរៗ ហើយព្រះអង្គនិងសម្តេចម៉ែ នឹងយាងនិវត្តន៍មកកាន់មាតុប្រទេសវិញ ក្នុងពេលឆាប់ៗខាងមុខនេះ៕

Khcct banner

អត្ថបទទាក់ទង