Img 1426
Swift cc time

ផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសកម្ពុជាជាង ៦០០ ទីតាំង បន្តគាំទ្រលក់ផលិតផលក្នុងស្រុក«Made in Cambodia»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ មកទល់ពេលនេះ«យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ក្រោមការសម្របសម្រួលរបស់ក្រសួងពាណិជ្ជកម្ម មានការបន្តចូលរួមពីផ្សារទំនើប ម៉ាត និងមីនីម៉ាតទូទាំងប្រទេសកម្ពុជាចំនួនជាង ៦០០ ទីតាំង។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។

បើតាម្រសួងពាណិជ្ជកម្ម «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» គឺជាយុទ្ធនាការលើកកម្ពស់ផលិតផលក្នុងស្រុក និងការនាំចេញផលិតផលជាតិនៅនឹងកន្លែង ដើម្បីបង្ហាញពី "ការស្រទ្បាញ់ផលិតផលជាតិ ទឹកចិត្តនៃក្តីស្រទ្បាញ់ចំពោះ កសិករខ្មែរនិងផលិតករខ្មែរ និងស្មារតីស្រទ្បាញ់ជាតិមាតុភូមិរបស់កម្ពុជា!” ដែលរៀបចំឡើងរយៈពេល ១ សប្តាហ៍ ក្នុង ១ ខែ រយៈពេល ១ ឆ្នាំ ពេញ ក្នុងគោលបំណង៖ បង្ហាញនិងផ្សព្វផ្សាយផលិតផលជាតិ ឱ្យមានភាពលេចធ្លោ ក៏ដូចជាឱកាសជំរុញការដាក់លក់ ផលិតផលក្នុងស្រុក នៅតាមបណ្តាផ្សារទំនើប ម៉ាត មីនីម៉ាតទូទាំងប្រទេស៕


Khcct banner

អត្ថបទទាក់ទង