ភ្នំពេញ៖ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ នាថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០២៦ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង៦នាក់ ពាក់ព័ន្ធករណីហិង្សា(វាយគ្នាទៅវិញទៅមក) ដោយចេតនាដោយមានស្ថានទម្ងន់ទោស នៅចំណុចមុខសាលារៀនចំរើនផល ភូមិចំរើនផល សង្កាត់ បឹងទំពុនទី១ ខណ្ឌមានជ័យ។
បើតាមសមត្ថកិច្ច ក្មេងទំនើង៦នាក់ដែលចាប់ខ្លួនបានរួមមាន៖ ១-ឈ្មោះ ស្រឿ ម៊េងសាំង ហៅ អាសាំង ភេទប្រុស អាយុ ១៧ឆ្នាំ ២-ឈ្មោះ ពេជ្យ រស្មី ហៅ អារស្មី ភេទប្រុស អាយុ ១៦ឆ្នាំ ៣-ឈ្មោះ ឌីន វិសាល ហៅ អាសាលភេទប្រុស អាយុ ១៧ឆ្នាំ ៤-ឈ្មោះ នូ ភារាជ ហៅ អារាជ ភេទប្រុស អាយុ ១៦ឆ្នាំ ៥-ឈ្មោះ ហៀត ហុកឆាយ ហៅ អាឆៃ ភេទប្រុស អាយុ ១៦ឆ្នាំ និង៦-ឈ្មោះ កែវ ប៉ុនលី ហៅ អាយួន ភេទប្រុស អាយុ ១៦ឆ្នាំ។
បច្ចុប្បន្នក្មេងទំនើងខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកបក្ខពួកសេសសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវចាប់ខ្លួន៕