Img 1426
Swift cc time

«ទុរេនបែកអន្លូង»ត្រូវបានចុះបញ្ជីជាផ្លូវការ ជាផលិតផលម៉ាកសមូហភាព (Collective Mark) លើកកម្ពស់ផលិតផលខ្មែរ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសម្រេចចុះបញ្ជីជាផ្លូវការផលិតផល «ទុរេនបែកអន្លូង» ជា ម៉ាកសមូហភាព (Collective Mark) ដែលជាសមិទ្ធផលដ៏សំខាន់ក្នុងការពង្រឹងការការពារកម្មសិទ្ធិបញ្ញា លើកកម្ពស់តម្លៃបន្ថែម និងកសាងកេរ្តិ៍ឈ្មោះផលិតផលកសិកម្មខ្មែរឱ្យកាន់តែមានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។

បើតាមក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីម៉ាកសមូហភាពនេះ នឹងរួមចំណែកលើកស្ទួយសមត្ថភាពប្រកួតប្រជែងទីផ្សារ បង្កើនទំនុកចិត្តអ្នកប្រើប្រាស់ និងគាំទ្រដល់ជីវភាពរបស់សហគមន៍ផលិតករ និងអាជីវករទុរេនបែកអន្លូង ក្នុងខេត្តកំពង់ចាម ជាពិសេសគឺជាយុទ្ធនាការមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍវិស័យកសិកម្ម ប្រកបដោយនិរន្តរភាព បង្កើនតម្លៃបន្ថែមផលិតផលក្នុងស្រុក និងពង្រឹងវត្តមានផលិតផលកម្ពុជានៅលើទីផ្សារអន្តរជាតិ៕


Khcct banner

អត្ថបទទាក់ទង