Img 1426
Swift cc time

ក្រុមធុរកិច្ចមកពីខេត្តយូណាន ប្តេជ្ញាចិត្តបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងស្វែងរកទីតាំងសមស្រប បណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យថ្នាំសម្លាប់សត្វល្អិត

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចមកពីខេត្តយូណាន បង្ហាញគោលបំណងស្វែងយល់ពីកាលានុវត្តភាពថ្មីៗ ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើអនុវិស័យថ្នាំសម្លាប់សត្វល្អិតនៅកម្ពុជា និងបានប្ដេជ្ញាចិត្តបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងស្វែងរកទីតាំងសមស្រប ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ។ គោលបំណងនេះ ត្រូវបានលើកឡើងក្នុងកិច្ចពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦។

នាថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ សមាជិកនៃគណៈប្រតិភូធុរកិច្ចមកពីខេត្តយូណាន បានមកបំពេញទស្សនកិច្ចការងារនៅប្រទេសកម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធនាការលើកលែងទិដ្ឋាការ (Visa Free) សម្រាប់ភ្ញៀវទេសចរចិន។

នាឱកាសនេះ លោក លឹម វិសាល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការកែលម្អបរិយាកាសវិនិយោគតាមរយៈការផ្តល់ការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ និងសេវាថែទាំវិនិយោគដោយគ្មានការរើសអើង ព្រមទាំងបានបង្ហាញក្តីសុទិដ្ឋិនិយមថា ដំណើរទស្សនកិច្ចនេះនឹងក្លាយជាមូលដ្ឋានគ្រឹះឈានទៅសម្រេចចិត្តបណ្តាក់ទុនក្នុងពេលដ៏ខ្លីខាងមុខ។

ជាការឆ្លើយតប តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះការផ្តល់ការពិគ្រោះយោបល់បច្ចេកទេស និងបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណងស្វែងយល់ពីកាលានុវត្តភាពថ្មីៗ ដើម្បីតភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងបណ្តាក់ទុនវិនិយោគលើអនុវិស័យថ្នាំសម្លាប់សត្វល្អិត។ ភាគីតំណាងក្រុមហ៊ុនក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាព និងស្វែងរកទីតាំងសមស្រប ដើម្បីបណ្តាក់ទុនវិនិយោគនៅកម្ពុជានាពេលខាងមុខ៕


Khcct banner

អត្ថបទទាក់ទង