ភ្នំពេញ៖ គិតត្រឹមរយៈពេល៥ខែដើមឆ្នាំ២០២៦នេះ ភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទីនៃពិភពលោកដែលធ្វើដំណើរតាមនាវាចរណ៍របស់ក្រុមហ៊ុនពហុជាតិធំៗ ជាង ១៨៤,០០០ នាក់ បានមកទស្សនា និងកម្សាន្តនៅតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា។
បច្ចុប្បន្ននេះ កិត្តិនាមឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា បានទាក់ទាញឱ្យពិភពលោក បានដឹងលឺម្តងទៀត តាមរយៈចំនួនភ្ញៀវទេសចរអន្តរជាតិដែលមកដល់តាមផ្លូវសមុទ្រពីគ្រប់ទិសទីនៃពិភពលោក។ ភ្ញៀវទេសចរដែលមកទស្សនា បានកោតសរសើរមិនដាច់ពីមាត់ពីឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់កម្ពុជា ដែលត្រូវបានចាត់ទុកជាឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ដោយក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើពិភពលោក ដែលមានសមាជិកចំនួន២៦ប្រទេស ក្នុងនោះមានឆ្នេរស្អាតជាងគេចំនួន៤៣កន្លែងជុំវិញពិភពលោក៕