Img 1426
Swift cc time

លោក ស៊ី ជិន​ពីង សរសើរកម្ពុជាពីប្រសិទ្ធភាពក្នុងការបង្ក្រាប Online Scams

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានថ្លែងកោតសរសើរកម្ពុជា ចំពោះការប្តេជ្ញាចិត្ត និង សកម្មភាពនានា ក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ Online Scams។ប្រសាសន៍របស់មេដឹកនាំចិននេះ ធ្វើឡើងក្នុងពេលលោកជួបជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជាប្រធានព្រឹទ្ធសភាកម្ពុជា។

ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ដែលពលរដ្ឋចិនស្គាល់ថា ជាមិត្តចាស់របស់ចិន  លោក ស៊ី ជីនពីង បានសម្តែងការកោតសរសើរយ៉ាងខ្លាំង ចំពោះការប្តេជ្ញាចិត្ត និង សកម្មភាពរបស់កម្ពុជា ក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ។សម្រាប់លោក ស៊ី ប្រទេសចិនត្រៀមខ្លួនបន្តសហការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកអនុវត្តច្បាប់ និង រួមគ្នា លុបបំបាត់អំពើឆបោកតាមអនឡាញ ដែលលោកប្រៀបធៀបដូចជាជំងឺ «មហារីក» នៃឧក្រិដ្ឋកម្ម។

ជាថ្មីម្តងទៀត សម្តេច ហ៊ុន សែន បានប្រកាសពីជំហររបស់កម្ពុជា ក្នុងការបង្ក្រាបអំពើឆបោកតាមអនឡាញ គឺជាការងារអាទិភាពសំខាន់ ហើយកម្ពុជាមានឆន្ទៈបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនប្រភេទនេះ។

គួរបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ កម្ពុជា និងចិន បានសហការគ្នាយ៉ាងល្អ ក្នុងការបង្ក្រាប Online Scams។ជាក់ស្តែងនៅដើមឆ្នាំ ២០២៦នេះ លោក ចេន ហ្ស៊ី ដែលគេស្គាល់ថា ជាបងធំ Online Scams ត្រូវបានដកហូតសញ្ជាតិកម្ពុជា និងបញ្ជូនទៅកាន់ប្រទេសចិន។ បន្ទាប់មក លោក Li Xiong ជាបុគ្គលសំខាន់ម្នាក់នៅក្នុងបណ្តាញរបស់ Chen Zhi ក៏ត្រូវបានចាប់ខ្លួន។ ថ្មីៗនេះ លោក Liu Ren ក៏ត្រូវបានបញ្ជូនទៅប្រទេសចិន ដើម្បីបន្តនីតិវិធីច្បាប់៕

Khcct banner

អត្ថបទទាក់ទង